KPT+
ពិចារណាម្ដងទៀត! បើសិនចង់បកស្បែកឬចាក់ថ្នាំឱ្យសម្បុរស
នារីវ័យក្មេងភាគច្រើននាពេលបច្ចុប្បន្នកំពុងតែប្រកួតប្រជែងគ្នាយ៉ាងសំញែងនូវសម្ភារៈនិយម បូករួមទាំងសម្រស់ ជាពិសេសសម្បុរស។ ស្បែកស ជាសម្បុរដែលពេញនិយមក្នុងសង្គម ដោយគេចាត់ទុកជាភាពស្រស់ស្អាត និងគួរទីមោទកភាពសម្រាប់ស្រ្តី។

មនុស្សស្រីណាដែលមានស្បែកស្រអែមឬខ្មៅ ត្រូវបានចាត់ទុកជាស្រ្តីដែលមានជីវភាពរស់នៅលំបាក ធ្វើការហាលថ្ងៃហាលភ្លៀង ទើបបានជាមិនសស្អាតដូចគេ។
ដោយសារទស្សនៈនៃភាពស្រស់ស្អាតស្ថិតលើសម្បុរ ទើបបានជាស្ត្រីមានទ្រព្យធនមួយចំនួនតែងជះលុយ ដើម្បីកែសម្ផស្សធ្វើឲ្យស្បែកប្រែពណ៌។ ពួកគេហ៊ានប្រើសេវាបកស្បែកមុខ ខ្លួនប្រាណ ដើម្បីចង់បានសម្បុរស ដោយមិនគិតពីផលវិបាកដល់សុខភាពទៅថ្ងៃអនាគតឡើយ។

បើផ្អែកតាមការចុះផ្សាយរបស់ Healthline បានឱ្យដឹងថា ការបកស្បែកក្ដី ឬប្រើថ្នាំចាក់ក្ដី សុទ្ធតែអាចមានគ្រោះថ្នាក់ដល់សុខភាពធ្វើឱ្យស្បែកឆាប់រលាក ជំងឺសើស្បែក និងមហារីកស្បែក។ល។
អត្ថបទចុះផ្សាយនៅក្នុងគេហទំព័រដដែលនេះនិយាយថា ស្បែករបស់មនុស្សយើងម្នាក់ៗ មានជាតិពណ៌ខ្មៅក្នុងស្បែកដែលភាសាអង់គ្លេសហៅថា មេឡានីន។ អ្នកដែលមានសម្បុរស្បែកស្រអែម ឬខ្មៅ ដោយសារមានជាតិមេឡានីនច្រើន ដែលអាចជួយការពារស្បែកមិនឲ្យឆាប់ជ្រីវជ្រួញ។
ប៉ុន្តែអ្នកដែលមានស្បែកសវិញ នៅពេលត្រូវកាំរស្មីព្រះអាទិត្យ (UV) កង្វះជាតិមេឡានីន អាចនាំឲ្យបំផ្លាញដល់កោសិកាស្បែក ជាហេតុបណ្ដាលឲ្យកើតជំងឺមហារីកស្បែក ដែលភាសាអង់គ្លេសហៅថា មេឡាណូម៉ា (Melanoma)។

ស្ត្រីនៅកម្ពុជាមិនតិចនាក់នោះទេ បាននាំគ្នាជឿការផ្សព្វផ្សាយអំពីផលិតផល និងកន្លែងកែសម្ផស្ស ដែលផ្តល់សេវាបកស្រទាប់ស្បែកឲ្យមានសម្បុរស និងឡេប្រើលាបលើផ្ទៃមុខ និងខ្លួនប្រាណ ហើយជួនកាលនោះហ៊ានទាំងចាក់ថ្នាំស្បែកសទៀតផង។ ផលិតផលទាំងនេះសុទ្ធតែមានសារធាតុគីមីដែលអាចបំផ្លាញសុខភាពនៅប៉ុន្មានឆ្នាំខាងមុខ។
ស្រ្តីគ្រប់រូបសុទ្ធតែមានសិទ្ធិដើម្បីកែប្រែសម្រស់របស់ខ្លួន តែសូមកុំភ្លេចគិតសុខភាពរយៈពេលវែងផង!
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក
ចុចអាន៖ មុនពេលហ៊ានចាក់ឬលេប Gluta បានដឹងពីការពិតគួរព្រឺខ្លាចនេះឬនៅ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន