សុខភាព
ស្ត្រីៗអាយុលើសពី៣០ឆ្នាំ តែងតែបារម្ភអំពីជំងឺដុះដុំសាច់លើស្បូន
ស្ត្រីភាគច្រើន តែងតែមានការព្រួយបារម្ភអំពីសាច់ ដែលដុះនៅលើស្បូន។ ជាទូទៅដុំសាច់ស្បូន ជាដុំសាច់ស្លូត ហើយមិនសូវឲ្យមានជាសញ្ញាអ្វីទេ។ វាច្រើនកើតលើស្ត្រីដែលមាន អាយុលើសពី៣០ឆ្នាំ។ វាអាចមានទំហំចាប់ពីប៉ុនគ្រាប់ម្រេច ដល់ប៉ុនផ្លែក្រូចថ្លុង។

១) ដុំស្បូនមានបីទីតាំង៖
– ដុំសាច់នៅលើសាច់ស្បូន
– ដុំសាច់នៅក្នុងសាច់ស្បូន
– ដុំសាច់នៅក្នុងរន្ធស្បូន
២) មូលហេតុ៖
រហូតមកដល់បច្ចុប្បន្ននេះ គេមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែគេសង្កេតឃើញថា មានកត្តាប្រឈមមួយចំនួនដូចជា:
– កត្តាអ័រម៉ូន: គេសង្កេតឃើញថា ស្ត្រីពេញវ័យ ឬ ក្នុងវ័យបន្តពូជមានការកកើត ឬ កើនទំហំនៃដុំសាច់ស្បូន តែដល់ពេលស្ត្រីអស់រដូវ ទំហំដុំស្បូនរួមតូចមកវិញ។
– កត្តាតំណពូជ
– កត្តាជាតិសាសន៍: គេច្រើនឃើញពួកពូជសាសន៍ស្បែកខ្មៅ មានដុះសាច់ស្បូនច្រើនជាងពូជសាសន៍ស្បែកស។
៣) រោគសញ្ញារបស់ដុំស្បូន៖
– មានឈាមរដូវធ្លាក់ច្រើនជាងធម្មតា ដុំៗ ឬអាចមានឈាមធ្លាក់ពាក់កណ្ដាលវដ្ដរដូវ
– ចុកពោះពេលមករដូវ
– ឈឺធ្ងន់ៗក្នុងអាងត្រគាក
– បត់ជើងតូចញឹកញាប់ ទល់លាមក

៤) ផលប៉ះពាល់៖
– ធ្លាក់ឈាមរហូតធ្វើឲ្យស្លេកស្លាំង
– ការបង្កកំណើតមានការថយចុះ ដោយសារទីតាំងរបស់ដុំស្បូន
– ពេលមានផ្ទៃពោះ វាអាចបង្កឲ្យកូនរលូត ឬកើតមិនគ្រប់ខែ
– សង្កត់ទៅលើសរីរាង្គជិតខាង បើដុំនៅខាងមុខ វាសង្កត់លើប្លោកនោម ធ្វើឲ្យរំខានដល់ ការបត់ជើងតូច (នោមញឹក) បើសង្កត់ខាងក្រោយ ធ្វើឲ្យទល់លាមក។
៥) ការព្យាបាល៖
– ដោយការប្រើថ្នាំលេប ដែលកំណត់ដោយគ្រូពេទ្យជំនាញ
– ដោយការវះកាត់ ៖
• ដុំសាច់នៅលើសាច់ស្បូន និង ដុំសាច់នៅក្នុងសាច់ស្បូន បកយកដុំសាច់ចេញ ឬ កាត់ស្បូន
• ដុំសាច់នៅក្នុងរន្ធស្បូន: កាត់ស្បូន ឬ កាត់ដុំសាច់ស្បូន ដែលមានទំហំតូចល្មម ដោយធ្វើការវះកាត់តាមក្រោម។

បញ្ជាក់៖ បច្ចេកទេសវះកាត់ជំនាញ អមដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបថ្មីៗចុងក្រោយបង្អស់ កំពុងតែដំណើរការជាប្រចាំនៅមន្ទីរពេទ្យកាល់ម៉ែត។ បើមានអាការៈដូចបានជម្រាបជូនខាងលើ សូមមេត្តាមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងស្វែងយល់អំពីជម្រើសនៃការព្យាបាលឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


