សុខភាព
ហេតុអ្វីបានជាស្ត្រីភាគច្រើន កើតជំងឺរលាកតម្រងនោមជាងបុរស
ជំងឺរលាកតម្រងនោមស្រួចស្រាវ (Pyélonéphrite aiguë) ភាគច្រើនកើតលើស្ត្រីជាងបុរស (ក្នុងចំណោមអ្នកជំងឺ៥នាក់ មាន៤នាក់ជាស្ត្រី)។ ក្នុងមួយជីវិតនៃការរស់នៅ ៣០%នៃស្ត្រីអាចប្រឈមមុខនឹងជំងឺនេះ។

១) រោគសញ្ញា៖
– នោមទាស់ (Dysurie)
– នោមញឹក (Pollakiurie)
– នោមក្រហាយ (Brûlures mictionnelles)
– ក្តៅខ្លួនខ្លាំង (ជាទូទៅកម្តៅលើសពី៣៨អង្សា)
– រងាញាក់ (Frissons)
– ជាញឹកញាប់មានរណ្តំថ្គាម (Claquement des dents)
– ឈឺចង្កេះ (ភាគច្រើនឈឺតែម្ខាង)

២) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះ ឲ្យបានច្បាស់លាស់ ក្រុមគ្រូពេទ្យជំនាញ ត្រូវធ្វើការពិនិត្យអមវេជ្ជសាស្ត្រចាំបាច់ដូចខាងក្រោម៖
– ការយកទឹកនោម ទៅបណ្តុះមេរោគ (ECBU)
– ការយកឈាមទៅបណ្តុះមេរោគ (Hémoculture)
– ការពិនិត្យកម្រិតនៃការរលាក (Marqueurs inflammatoires): NFS, CRP, Procalcitonin
– ថតពោះ (ASP) ដើម្បីរកគ្រួសតម្រងនោម
– ធ្វើអេកូពោះ (Echographie abdominale) ដើម្បីបញ្ជាក់ថាមានគ្រួស ឬមានការរីកតាមបង្ហូរនោម
– ធ្វើស្គែនតម្រងនោមបើចាំបាច់
៣) ការព្យាបាល៖
បើអ្នកជំងឺមានបញ្ហាជំងឺរលាកតម្រងនោមស្រួចស្រាវ គាត់ចាំបាច់ត្រូវតែសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីងាយស្រួលដល់ការព្យាបាល និងតាមដានស្ថានភាពជំងឺ។
ការព្យាបាលដោយប្រើថ្នាំផ្សះ ភាគច្រើនត្រូវពឹងផ្អែកលើលទ្ធផលបណ្តុះមេរោគខាងលើ ហើយរយៈពេលនៃការព្យាបាល អាចប្រែប្រួលពី ២ ទៅ ៤សប្តាហ៍ ឬអាចលើសពីនេះ។
៤) អ្នកប្រឈម៖
– អ្នកដែលមានគ្រួសតម្រងនោម
– អ្នកជំងឺទឹកនោមផ្អែម
– ស្ត្រីមានផ្ទៃពោះ

– ចាស់ជរា (អាយុលើសពី ៧០ឆ្នាំ)
– អ្នកប្តូរតម្រងនោម(Transplantation rénale)
បើលោកអ្នក ជាពិសេសបងប្អូនស្ត្រីៗ មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមកពិគ្រោះប្រឹក្សាជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពន្យល់លំអិតអំពីស្ថានភាពនៃជំងឺ និងវិធីសាស្ត្រនៃការព្យាបាលទាន់ពេលវេលា ដើម្បីអាចជៀសវាងផលវិបាកធ្ងន់ធ្ងរភ្លាមៗជាយថាហេតុ៕
អត្ថបទ៖ រស្មី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


