Connect with us

KPT+

ពេលណាគួរសារភាពប្រាប់គេអំពី​ចិត្តស្នេហ៍ដែលលាក់ទុក?

បានផុស

នៅ

សារភាព​ស្នេហ៍មិនពិបាកទេ ដែល​ពិបាកគឺការទទួលយកលទ្ធផល។ មិនថា ត្រូវ​គេបដិសេធឬគេចមុខបាត់​ទៅ យើង​ត្រូវ​តែ​ត្រៀមលក្ខណៈដែរ​មុនពេល​សារភាព។ ស្នេហាគ្មានកំហុសទេ ​ប៉ុន្តែយើងគួរគិតរឿងទាំងនេះដែរមុនពេលហារស្តីវាចាបេះដូង​ចេញមក៖

ដំបូងមើលថាតើនាងឬគេនោះនៅលីវទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅខាងគេ​អាចនឹងគិតថា យើង​គ្រាន់តែជាមិត្តម្នាក់ ប៉ុន្តែបន្ទាប់ពីមាន​ការសារភាពបង្ហាញអារម្មណ៍ស្នេហ៍នៃយើងចេញមកចំៗ នាងឬគេ​ប្រហែលជាគិតថានឹងទើសទាល់ប្រសិនគេមិនស្រលាញ់យើង​ឬគេកំពុង​រង់ចាំចម្លើយជាយូរមកហើយ​ឬគេក៏មិនដឹងខ្លួនគេដូចគ្នា​ថាស្រលាញ់វិញដែរអត់? ប្រសិនគេ​មានគូហើយ​អាចនឹង​ពិបាកព្រោះយើងនឹងក្លាយជាអ្នកទីបីភា្លមក្នុងភ្នែកគេ​ដែលយើងមិនចង់ទេ។​ យើងចង់បានតម្លៃមួយ ជាមនុស្ស​ល្អ​យ៉ាងហោចណាស់​មិនដណ្តើម​សុភមង្គលអ្នកណាឡើយ​។ ខណៈនោះ​បើយើងសារភាព​មាន​តែសារភាព​ពេលចាកចេញឆ្ងាយ។

ស្មោះអស់ពីបេះដូង

ពេលព្រលប់ឬព្រឹកព្រលឹមមិនសំខាន់ទេ។ និទាឃរដូវឬរដូវរងារ ក្តៅ ភ្លៀង​ផ្គរ​មេឃស្រឡះ ជាថ្មីម្តងទៀត ទាំងនេះពិតជាមិនមានទំនាក់ទំនងអ្វីជាមួយការនិយាយចេញពីបេះដូងទៅកាន់អ្នកដែលយើងស្រលាញ់ឡើយ។

ប្រាប់គេ ឬនាងថា យើង​ស្រឡាញ់ នៅពេលណាដែល​ប្រាកដថា ទទួលយកពួកគេបានមិនថា​គេឆ្លើយមកស្រប​ឬខឹង? មិនថាការពិត​នាងឬគេ​ស្រលាញ់យើងដែរឬអត់ គឺ​ប្រាប់ពេលណាដែលអ្នកអាចជឿជាក់បានគ្រប់គ្រាន់ថា ការសារភាពនឹង​ព្យាបាលវិបត្តិផ្លូវចិត្ត​ដ៏រ៉ុាំរ៉ៃនេះបានពិតមែន​។

អ្វីដែលសំខាន់បំផុតនោះគឺនៅពេលដែល“ ទេ” ត្រូវបានទទួលយកជាជម្រើស ហើយវានឹងមិនអន្តរាយអ្វី​ឡើយក្នុងការ​សារភាព។ ហោចណាស់យើង​​បានស្មោះនឹងខ្លួនឯង ហើយ​ក៏​អស់ការសង្ស័យចំពោះទំនាក់ទំនង​នេះ។

មិនមែន​គ្រប់យ៉ាងសុទ្ធតែសមបំណង

ប្រសិនបើយើង​ចូលចិត្តអ្នកណាម្នាក់ ហើយមិនហ៊ាន​សារភាព​ប្រាប់ ក៏ឈឺចាប់ដូចជា មាន​ជីវិត​ហើយ​តែ​មិនបានប្រើ។ ដើរទៅរកនាងឬគេ​ហើយធ្វើ់ល្អ​ហើយ​ប្រើវិធីអ្វីក៏ដោយ​ឱ្យគេដឹងថា​យើងទុកគេជាមនុស្ស​សំខាន់ ហើយ​អាចនិយាយថា ខ្ញុំចូលចិត្តអ្នកណាស់ ​កុំព្យាយាម​កេងចំណេញ​ខ្វះការគោរព​និងប៉ះពាល់គេ។ ត្រូវចាំថា​ស្នេហា​ជារ៉ឿងបេះដូងពុំមែន​រូបកាយទេ។ ពាក្យមួយគេនិយាយថា ស្នេហា​គឺ​ការព្រមឃើញមនុស្ស​ដែលយើងស្រលាញ់មាន​ក្តីសុខ ទោះយើងមិនបានចូលរួមក៏ដោយ៕

ប្រែសម្រួល៖ ចម្រើនតារា

ចុចអាន៖​ សញ្ញាទាំង៥ពេលបុរសម្នាក់​លង់ស្រឡាញ់ស្រីតាំងពីឃើញនាង​ដំបូង

ចុចអាន៖ ស្រីៗ លង់បុរសគ្រាដំបូងមិនមែនផ្ទៃមុខ តែមើលលើចំណុចទាំងនេះសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១១ នាទីutes មុន

ទោះចាញ់មែន តែ Amorim ថា Man United យប់មិញល្អជាង Spurs

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

សមាគមទុរេនវៀតណាម ស្នើឱ្យរដ្ឋាភិបាលកំណត់ចម្ការទុរេនដែលប្រើថ្នាំ ជាតំបន់ប្រយ័ត្នខ្ពស់

ព័ត៌មានជាតិ២៦ នាទីutes មុន

ខេត្តទេសចរណ៍​ឡាវ​ «ហ្លួងព្រះបាង» ខ្វះខាត​ថវិកា​ថែទាំង​ផ្លូវ ទទូច​ឲ្យ​ពលរដ្ឋ​ចូលរួម​ជួយ​

ព័ត៌មានជាតិ២៧ នាទីutes មុន

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវកុំដឹកលើសទម្ងន់ដើម្បីប្រើប្រាស់បានយូរអង្វែង

ព័ត៌មានជាតិ២៧ នាទីutes មុន

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម២៣ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប៉ូលិសវៀតណាម បង្ក្រាបបានគ្រឿងក្នុងគោ និងក្របីខូចគុណភាពជាង ១តោន ត្រៀមចែកចាយតាមហាង

Sokha Hotels

ព័ត៌មានពេញនិយម