កីឡា
ទោះចាញ់មែន តែ Amorim ថា Man United យប់មិញល្អជាង Spurs
អ្នកចាត់ការរបស់ Manchester United លោក Ruben Amorim នៅតែជឿជាក់លើក្រុមរបស់លោកល្អជាងក្រុម Tottenham Hotspur ទោះយប់មិញ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែ ឧសភា ក្រុមលោកបរាជ័យក្នុងលទ្ធផល ០-១ នៅវគ្គផ្តាច់ព្រ័ត្រពាន Europa League ក៏ដោយ។

ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួត លោក Amorim បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពួកយើងជាក្រុមល្អជាងនៅក្នុងការប្រកួតនេះ ប៉ុន្តែពួកយើងមិនអាចរកបានគ្រាប់បាល់ ដែលជាហេតុធ្វើឱ្យយើងពិបាកទទួលជ័យជម្នះក្នុងការប្រកួតនេះ។ វាមិនមែនជាការប្រកួតដ៏ល្អឥតខ្ចោះទេ ប៉ុន្តែពួកយើងគឺល្អជាងពួកគេ (Spurs)។ វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អាក្រក់បំផុត»។

គួរបញ្ជាក់ថា Man United នៅរដូវកាលនេះ ពុំបានឈ្នះពានរង្វាន់ណាមួយឡើយទាំងពានក្នុងស្រុក និងអន្តរជាតិ ខណៈនៅ Premier League ពួកគេបានបញ្ចប់រដូវកាល ដោយស្ថិតនៅលេខរៀងទី ១៦ ឯណោះ ដូច្នេះនារដូវកាលក្រោយ ពួកគេនឹងមិនបានលេងនៅក្នុងពានរង្វាន់ អឺរ៉ុបណានោះទេ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ beIN SPORTS
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


