ព័ត៌មានជាតិ
ខេត្តទេសចរណ៍ឡាវ «ហ្លួងព្រះបាង» ខ្វះខាតថវិកាថែទាំងផ្លូវ ទទូចឲ្យពលរដ្ឋចូលរួមជួយ
សារព័ត៌មានថៃ MGR Online បានរាយការណ៍ថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តហ្លួងព្រះបាង (Luang Prabang) របស់ប្រទេសឡាវ បានចេញលិខិតជូនដំណឹងមួយទៅកាន់គ្រប់អភិបាលស្រុកទាំងអស់ទូទាំងខេត្តហ្លួងព្រះបាង និងបានស្នើឱ្យប្រជាជនចូលរួមថែទាំផ្លូវជាតិទាំងអស់គ្នាដោយខ្លួនឯង ដោយសារតែរដ្ឋាភិបាលបានផ្ទេរការទទួលខុសត្រូវការថែទាំផ្លូវជាតិដែលស្ថិតក្នុងខេត្តមួយនេះដល់រដ្ឋបាលខេត្តរួចហើយ ប៉ុន្តែមិនបានបែងចែកកញ្ចប់ថវិកាសម្រាប់ការថែទាំនោះទេ។

សេចក្តីរាយការណ៍ បានលើកឡើងដោយដកស្រង់បន្តពីការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសឡាវ ដែលបានរាយការណ៍នៅថ្ងៃទី២១ខែឧសភា ថា ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តហ្លួងព្រះបាង (Luang Prabang) បានបង្ហោះលិខិតជូនដំណឹងមួយរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តហ្លួងព្រះបាងផ្ញើទៅកាន់អភិបាលក្រុងនិងគ្រប់អភិបាលស្រុកទាំងអស់ទូទាំងខេត្តហ្លួងព្រះបាង ដោយស្នើឱ្យប្រជាជនដែលរស់នៅតាមបណ្តោយដងផ្លូវជាតិទាំងអស់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តហ្លួងព្រះបាងឱ្យជួយចូលរួមទទួលខុសត្រូវក្នុងការថែទាំផ្លូវជាតិក្នុងខេត្តទាំងអស់គ្នាដោយខ្លួនឯង។
ការចេញផ្សាយដោយយោងខ្លឹមសារក្នុងលិខិតជូនដំណឹងនោះ បានឲ្យថា ចាប់ពីដើមឆ្នាំ២០២៥មក ក្រសួងសាធារណការនិងដឹកជញ្ជូនឡាវ បានផ្ទេរភារកិច្ចការងារទទួលខុសត្រូវថែទាំផ្លូវជាតិទាំងអស់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តហ្លួងព្រះបាងទៅឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដើម្បីទទួលខុសត្រូវដោយខ្លួនឯង។
ទោះបីជាបែបនេះក្តី ក្នុងលិខិតនោះ បានអះអាងថា សារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមិនមានកញ្ចប់ថវិកាសម្រាប់ការងារថែទាំផ្លូវទាំងនោះទេ ទើបមានការអំពាវនាវឱ្យប្រជាជនដែលរស់នៅក្នុងខេត្តមួយនេះចូលរួមថែទាំផ្លូវទាំងអស់គ្នា។
ក្នុងលិខិតដដែលបានបញ្ជាក់ថា កន្លងមកបន្ទុកទទួលខុសត្រូវថែទាំផ្លូវជាតិទាំងអស់ជាភារកិច្ចរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ពោលគឺរដ្ឋាភិបាលបានបែងចែកកញ្ចប់ថវិកាសម្រាប់ការជួសជុលនិងថែទាំរយៈពេល៣ឆ្នាំ ដោយថវិកាចុងក្រោយចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ប៉ុន្តែបន្ទាប់ពីកញ្ចប់ថវិកាទាំងនោះអស់ ក្រសួងបានផ្ទេរការទទួលខុសត្រូវថែទាំទៅឱ្យមន្ទីរសាធារណការខេត្តវិញ ប៉ុន្តែក្រសួងមិនបានប្រគល់កញ្ចប់ថវិកាសម្រាប់ការថែទាំនោះទេ ទើបរដ្ឋបាលខេត្តអំពាវនាវឱ្យរដ្ឋបាលស្រុក ប្រជាពលរដ្ឋទាំងអស់ចូលរួមថែទាំផ្លូវជាតិទាំងអស់ដោយខ្លួនឯងបែបនេះ។
គួររំលឹកថា ខេត្តហ្លួងព្រះបាង (Luang Prabang) គឺជាខេត្តដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមជាងគេមួយរបស់ប្រទេសឡាវ និងជាសម្បត្តិបេតិកភណ្ឌពិភព៕
ដោយ ភ្នាក់ងារ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


