ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ជំរុញឱ្យមន្ទីរសុខាភិបាលខេត្តចំនួន៥ចាប់ផ្តើមបង្កើតគណៈកម្មការMPDSR
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានជំរុញឱ្យថ្នាក់ដឹងនាំមន្ទីរសុខាភិបាលខេត្តចំនួន៥រួមមានខេត្តរតនគីរី មណ្ឌលគីរី ប៉ៃលិននិងខេត្តសៀមរាបត្រូវចាប់ផ្តើមរៀបចំបង្កើតគណៈកម្មការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើត និងការឆ្លើយតប(MPDSR) ថ្នាក់ខេត្ត ថ្នាក់មន្ទីរពេទ្យខេត្ត និងថ្នាក់មន្ទីរ ពេទ្យស្រុកឱ្យបាន ដោយអនុលោមតាមការណែនាំរបស់ពីធីសារជាតិស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើត និងការឆ្លើយតបឆ្នាំ២០២៥ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់កាល ពីខែកក្កដាកន្លងទៅថ្មីៗនេះ។

ការជំរុញនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤តុលា នេះក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និង ទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់ថ្នាក់រាជធានី ខេត្តនៅមន្ទីរពេទ្យព្រះអង្គឌួង។

ថ្លែងក្នុងពិធីបិទវគ្គនាឱកាសនោះដែរ លោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ឆ្លងតាមរបាយការណ៌នៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំ៥ថ្ងៃចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤តុលាកន្លងមកនេះ ឃើញថាលោក លោកស្រីដែលជាថ្នាក់ដឹកនាំរបស់សុខាភិបាលខេត្តនិងមន្ទីពេទ្យខេត្តទាំង៥ រតនគីរី មណ្ឌលគីរី ប៉ៃលិននិងសៀមរាបបានខិតខំ និងចូលរួមយ៉ាងសកម្ម រួមទាំងការយកចិត្តទុកដាក់ពីគ្រូបង្គោល ថ្នាក់ជាតិ ឃើញថាបានទទួលលទ្ឋផលល្អប្រសើរគួរជាទីពេញចិត្ត។

លោកស្រី អ៊ឹម សិទ្ធិការ្យ បានបន្តថា ជាក់ស្តែងលទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុនសិក្សារបស់សិក្ខាកាមបង្ហាញថា ការយល់ដឹងពី ការងារពិនិត្យស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ជាមធ្យមគឺ ៦៧.៥% ខណ:លទ្ធផលវាយតម្លៃក្រោយវគ្គសិក្សាសិក្ខាកាមទទួលបានពិន្ទុទាបបំផុត ៩៥% ។

នៅក្នុងឱកាសនោះដែរ លោកស្រី អ៊ឹម សិទ្ធិការ្យបានផ្តល់អនុសាសន៍ផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល និង លោក លោកស្រី ដែលបានបញ្ចប់វគ្គសិក្សានេះត្រូវចាប់ផ្តើមរៀបចំគណៈកម្មការMPDSR ថ្នាក់ខេត្ត ថ្នាក់មន្ទីរពេទ្យខេត្ត និង/ឬថ្នាក់មន្ទីរ ពេទ្យស្រុកឱ្យបាន ដោយអនុលោមតាមការណែនាំរបស់ពីធីសារជាតិស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើត និងការឆ្លើយតបឆ្នាំ២០២៥ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់កាល ពីខែកក្កដាកន្លងទៅថ្មីៗនេះ។
ផែនការបណ្តុះបណ្តាលបានធ្វើរួចហើយ សូមអនុវត្តតាមផែនការ និងព្យាយាម បណ្តុះបណ្តាលបន្តដល់មន្ត្រីក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាពឱ្យបានគ្រប់គ្នា។ រកដៃគូជួយសម្រាប់ ការបណ្តុះបណ្តាលបន្ត បើមិនមានអ្នកជួយក៏សូមសហការជាមួយប្រធានមន្ទីរសុខាភិបាលឱ្យបានដើម្បី បន្តការបណ្តុះបណ្តាល។
លើសពីនេះ ត្រូវពង្រឹងការពិនិត្យរាល់ករណីមរណភាពមាតា និងទារកដោយប្រើទម្រង់ទាំង៣ (MCCD, 3 Delays និង ផែនការឆ្លើយតបដើម្បីកែលម្អនូវអ្វីដែលជាចំណុចខ្វះខាតដែលបានរកឃើញ) និងត្រូវផ្ញើ របាយការណ៍ឱ្យបានរហ័សមកគណកម្មាការពិនិត្យមរណភាពមាតា និងទារកថ្នាក់ជាតិតាមរយះលេខា ធិការដ្ឋានរបស់គណកម្មការMPDSRថ្នាក់ជាតិ ឱ្យបានមុន៣ម៉ោងក្រោយពីបានបញ្ចូលទិន្នន័យ ក្នុងប្រព័ន្ធ។

ចំណែកក្រុមការងារត្រូវធ្វើការជាមួយគ្នា មិនអាចធ្វើកិច្ចការរៀងខ្លួនបានទេ។ ត្រូវកិច្ចសហការ គ្នាឱ្យបានល្អរវាងផ្នែកពាក់ព័ន្ធ មានដូចជាផ្នែកសម្ភព និងផ្នែកទារកផ្នែកសង្គ្រោះបន្ទាន់/សណ្តំក្នុង មន្ទីរពេទ្យក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតប ដើម្បីវិភាគករណី និមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ។
សម្រាប់គ្រូបង្គោលMPDSR ថ្នាក់ជាតិ ត្រូវបន្តជួយបណ្តុះបណ្តាលដល់គណកម្មការពិនិត្យ មរណភាពមាតា និងទារកថ្នាក់ខេត្ត និងជួយគាំទ្រដល់គ្រូបង្គោលថ្នាក់មន្ទីរពេទ្យជាតិជួយបណ្តុះ បណ្តាលដល់មន្ទីរពេទ្យខេត្តសម្ព័នមេត្រី។
លោកស្រី អ៊ឹម សិទ្ធិការ្យបានបញ្ជាក់ថា សកម្មភាព MPDSR ជាគោលការណ៍លោកកម្ពស់គុណភាពនៅមូលដ្ឋានសុខាភិបាល និងការលើកកម្ពស់សុវត្ថិភាពស្ត្រី ទារក និងកុមារ។ដូចនេះត្រូវរៀបចំផែនការឆ្លើយតបឱ្យស្របទៅបញ្ហាជាក់ ស្តែងដែលបានរកឃើញ និងមានគណនេយ្យភាព។ពេលដាក់ផែនការរួច ត្រូវធ្វើការតាមដានរាល់ សកម្មភាពដែលបានដាក់ ឱ្យបានទៀងទាត់។
លោកស្រី អ៊ឹម សិទ្ធិការ្យបានថ្លែងអំណរគុណដល់ ស្ថានទូតអូស្ត្រាលី អង្គការ UNFPAនិង អង្គការ WHO ដែលតែងតែជួយក្រសួង សុខាភិបាលលើការងារជាច្រើន ដែលទាក់ទងនឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទនិងថ្លែងអំណរគុណដល់ គ្រូបង្គោលទាំងអស់ដែលបានចំណាយពេលក្នុងការចែករំលែកចំណេះដឹងដល់មន្ត្រីសុខាភិបាលលើការ ងារ MPDSR ព្រមទាំង លោក លោកស្រីទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងពេលនេះ ទាំងនៅទីនេះផ្ទាល់ និង តាមប្រព័ន្ធ ZOOMជាពិសេសថ្លែងអំណរគុណដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានផ្តល់ទីតាំងបណ្តុះបណ្តាលសមរម្យសម្រាប់វគ្គ MPDSRនេះ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


