ព័ត៌មានជាតិ
អ្នកនាំពាក្យ អំពាវនាវដល់អ្នកសារព័ត៌មានប្រកាន់ខ្ជាប់ក្រមសីលធម៌រាល់ពេលចុះយកព័ត៌មាន កុំដើរតួជាសមត្ថកិច្ច
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ អំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការគោរពក្រមសីលធម៌រាល់ពេលដែលខ្លួនចុះយកព័ត៌មាន ផលិត និងផ្សាយព័ត៌មាន ដើម្បីធានាភាពសុក្រឹតត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកក្រើនរំលឹកអ្នកសារព័ត៌មាន ទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសនៅពេលធ្វើប្រធានបទពិបាក ដូចជាករណីពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋ ឬបទល្មើសផ្សេងៗ ត្រូវស្វែងរកការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាផ្តល់ព័ត៌មានជូន សមត្ថកិច្ចជំនាញ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពពលរដ្ឋក្នុងសហគមន៍ ដែលចុះទៅយកព័ត៌មាន ព្រមទាំងរក្សាបានការចូលរួមជំរុញ ប្រសិទ្ធភាពការងារ និងគ្រប់គ្រង អភិវឌ្ឍសហគមន៍។ លោកក៏សង្កត់ធ្ងន់ថា៖«អ្នកសារព័ត៌មានមិនត្រូវអនុវត្តហួសដែន ឬលើសពីតួនាទីរបស់ខ្លួនជាអ្នកសារព័ត៌មានឡើយ និងមិនត្រូវប្រើព័ត៌មាន សម្រាប់ទាញយកផលប្រយោជន៍អ្វីមួយ ដែលវាអាចនាំមកនូវផលវិបាក ហានិភ័យនិងគ្រោះថ្នាក់ដល់ជីវិតនោះទេ»។
ការអំពាវនាវជាថ្មី ខណៈក្រសួងព័ត៌មានកត់សម្គាល់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញអំពីលំហសេរីភាពប្រសើរក្នុងការប្រកបការងារដោយអ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការ ប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព គ្មានការយាយី និងមានបរិយាកាសងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ លទ្ធផលនេះបានបង្ហាញពីការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។ ជាមួយគ្នានេះ តាមរបាយការណ៍ស្ទង់មតិ អ្នកសារព័ត៌មានចំនួន ៨១,៤% បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។
លោក ទេព អស្នារិទ្ធ បញ្ជាក់ថា៖«កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលមានសារៈសំខាន់ណាស់ ហើយជាអាទិភាពចំបងមួយរបស់ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិមុនៗមក បន្តរហូតដល់អាណត្តិទី៧ នេះ»។
ការធានាបរិយាកាសល្អ មានសុវត្ថិភាព អំណោយផលដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា ត្រូវបានបន្តលើកកម្ពស់ និងការពារ ខណៈការផ្តល់កិច្ចគាំពារសង្គម និងផ្លូវច្បាប់ ត្រូវបានបន្តយកចិត្តទុកដាក់ខ្លាំង ពីសំណាក់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ចំពោះអ្នកសារព័ត៌មានដែលបានចុះបញ្ជីស្របច្បាប់ គោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ អនុវត្តតួនាទីនិងភារកិច្ច ដោយអនុលោមតាមច្បាប់កំណត់។

តាមទិន្នន័យ និងរបាយការណ៍របស់ក្រសួងព័ត៌មានរយៈពេល ៨ឆ្នាំចុងក្រោយនេះ គឺមិនមានអ្នកសារព័ត៌មានណាម្នាក់ត្រូវសម្លាប់ក្នុងពេលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។
គួរជម្រាបថា គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៃក្រសួងព័ត៌មាន បានទទួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងអ្នកសារព័ត៌មានសរុបចំនួន២៣ករណី គិតចាប់តាំងពីខែមករា រហូតដល់ដើមខែតុលា ឆ្នាំ២០២៥ នេះ។ ការសម្របសម្រួលដោះស្រាយវិវាទបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំង ការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


