ព័ត៌មានជាតិ
ម៉ាឡេស៊ី តម្រូវឲ្យពលរដ្ឋខ្មែរ ទូរទាត់ប្រាក់ធ្វើចត្តាឡីស័ក មុនពេលចូលទៅដល់
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានដឹងកាលពីម្សិលមិញថា ចាប់ពីពាក់កណ្ដាលខែវិច្ឆិកានេះទៅ ប្រទេសម៉ាឡេស៊ី តម្រូវឲ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលមានទីលំនៅអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ននៅទីនោះ ត្រូវទូរទាត់ប្រាក់ធ្វើចត្តាឡីស័ក និងចំណាយផ្សេងៗមុនពេលចូលទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមស្ថានឯកអគ្គរាជទូតកម្ពុជាបានឱ្យដឹងថា ការតម្រូវឲ្យធ្វើបែបនេះ ធ្វើឡើងតាមកំណត់ទូតលេខ KLN 56, 67 និង 79/2020 ចុះថ្ងៃទី២៣ ខែកញ្ញា, ១៥ ខែតុលា និងទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងការបរទេសម៉ាឡេស៊ី និងសេចក្តីជូនដំណឹងរបស់ស្ថានទូត ចុះថ្ងៃទី២៤ ខែកញ្ញា និងទី១៦ ខែតុលា ឆ្នាំ២០២០ ស្តីពីការធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី ក្នុងអំឡុង ពេលនៃការអនុវត្តបទបញ្ញាត្រួតពិនិត្យការធ្វើដំណើរជាមួយលក្ខខណ្ឌបន្ធូរបន្ថយ (FRecovery Movernment Control Order RMCO)។

ជាមួយគ្នានោះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលជាសិស្ស-និសិត្ស ពលករ-ពលការិនី រួមទាំងអ្នក ដែលមានទីលំនៅអចិន្ត្រៃយ៍ ឬបណ្ដោះអាសន្ន នៅប្រទេសម៉ាឡេស៊ី ឱ្យដឹងផងដែរ ថា ការអនុវត្តបែបនេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ ដោយការបង់ថវិកាថ្លៃធ្វើចត្តាឡីស័ក និងចំណាយផ្សេងៗត្រូវធ្វើការទូរទាត់តាមប្រព័ន្ធអេឡិចត្រូនិច MySafe Travel ឬ MyQr មានក្នុង កម្មវិធី MyEG Application ហើយកម្មវិធីទាំងនេះ អាចរកបាននៅក្នុងគេហទំព័រ www.moh.gov.my ឬ www.madma.gov ឬ www.myeg.com.my ។
ស្ថានទូតកម្ពុជា បញ្ជាក់ដែរថា តម្លៃធ្វើចត្តាឡីស័ក និងចំណាយផ្សេងៗ ត្រូវធ្វើការទូរទាត់មុន ពេលចូលមកម៉ាឡេស៊ី និងត្រូវបង្ហាញវិក័យបត្រ ជូនអាជ្ញាធរពាក់ព័ន្ធម៉ាឡេស៊ី ពេលមកដល់ អាកាសយានដ្ឋានអន្តរជាតិ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ