Connect with us

ព័ត៌មានជាតិ

បង្ក្រាបមិនចេះអស់ ទីតាំងដដែលៗ ដំណាំកញ្ឆាក្នុងស្រុកគិរីវង់

បានផុស

នៅ

ស្រុកគិរីវង់ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងអស់ក្នុងខេត្តតាកែវ ជាជំរកដំណាំកញ្ឆា​ខុស​ច្បាប់​ ដែលជនខិល​ខូច​លួចដាំ ហើយក៏ត្រូវបានកម្លាំងនគរបាលស្រុក និង​ខេត្តចុះកាប់ដុតបំផ្លាញជាច្រើន​កន្លែង និងញឹកញាប់ផងដែរ តែទោះយ៉ាងណា ជនដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនោះ នៅ​មិនទាន់ចាប់​ខ្លួនយកមកផ្ដន្ទាទោសបាននៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទាំង​១២ បាន​ឡើង​រុករក​​ និង​កាប់​ដុតបំផ្លាញដំណាំ​កញ្ឆា​ដែល​ជន​ខិល​ខួច​លួច​ដាំ​ខុសច្បាប់ បាន​ចំនួន​១១​ទីតាំង លើ​ផ្ទៃដី​ប្រមាណ​២,៨១៨​ម៉ែត្រក្រឡា នៅ​ចំណុច​ដុប​ថ្ម​ចង្ក្រាន​ ស្ថិតនៅ​ភូមិសាស្ត្រ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់។

ក្នុងនោះកម្លាំងក៏បានបំផ្លាញអាង​ស្តុក​ទឹក​សិប្បនិម្មិត​០៩​អាង ​និង​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជន​ល្មើស​លួច​ដាំ​ដំណាំ​កញ្ឆា​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់។

គួរបញ្ជាក់ថា ការបង្ក្រាបដំណាំកញ្ឆាខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកគិរីវង់​​នៃខេត្តតាកែវនេះ បើ​តាម​របាយការណ៍របស់សមត្ថកិច្ច ទីតាំងដែលបង្ក្រាបនោះ គឺនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ គឺនៅ​ទី​តាំងក្បែរគ្នាដដែលៗ ហើយនៅតែក្នុងភូមិសាស្ដ្រឃុំព្រះបាទជាន់ជុំតែមួយគត់ តែអាជ្ញាធរហាក់​មិន​ទាន់​គ្រប់គ្រងនឹងការលួចដាំដំណាំកញ្ឆាខុសច្បាប់បាននៅឡើយ ពីសំណាក់ក្រុមជនខិលខូចទាំង​នេះ៕

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា៣ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម