ព័ត៌មានជាតិ
នគរបាលស្រុកគិរីវង់ កាប់និងដុតបំផ្លាញដំណាំកញ្ឆាជាង១៨០ម៉ែត្រការ៉េ
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ សហការជាមួយកម្លាំងប៉ុស្ដិ៍ទាំង១២ ចុះបង្ក្រាបកាប់និងដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខូចលួចដាំចំនួនពីរទីតាំងលើផ្ទៃដីដាំដុះប្រម៉ាណ១៨១ម៉ែត្រការ៉េ និងអាងស្ដុកទឹក២។

ប្រតិបត្តិការចុះកាប់និងដុតបំផ្លាញនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចដុបបែកថ្លាង ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

គួរបញ្ជាក់ថា ដំណាំកញ្ឆានៅស្រុកគិរីវង់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះកាប់និងដុតបំផ្លាញជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែនៅមិនទាន់ចាប់បានជនខិលខូចដែលលួចដាំដំណាំខុសច្បាប់ទាំងនេះនោះទេ ហើយការលួចដាំនេះ ភាគច្រើនគឺនៅលើភ្នំ ស្ថិតក្នុងភូមសាស្ដ្រឃុំព្របាទជាន់ជុំ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


