ព័ត៌មានជាតិ
កុំទុកចិត្តអ្នករើសអេតចាយ! ឃាត់ខ្លួនអ្នករើសអេតចាយ៩នាក់ ក្រោយគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ
អ្នកដើររើសអេតចាយអូសរទះ១ក្រុមមានគ្នា៩នាក់ លួចគាស់ផ្ទះអ្នកស្រុកលួចទ្រព្យសម្បត្តិជាច្រើននៅពេលយប់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យកម្លាំងនគរបាលក្រុងប៉ោយប៉ែតទាំងអស់ ពិសេសត្រូវសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ត្រូវចុះល្បាតនៅពេលយប់ក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានទៀងទាត់។ លុះនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងចុះល្បាត ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៩នាក់ កំពុងធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្នុងនោះមានស្ពាយការ៉ុងពេលដែលសមត្ថកិច្ចឆែកក្នុងការុងរកឃើញវត្ថុតាង កង្ហាត្រជាក់១, ចានបង្គន់១, ភ្លើងហ្វា១, ឧបករណ៍បន្ទប់ទឹក និងខ្សែរភ្លើងមួយចំនួន កញ្ចក់សឡា៦, ដុំឌីសង់ទ័រ១៦, រម៉កកង់បី១, កាំបិតក្វែវ១, ពូថៅ២, ដាវ០១ ,ដបជក់គ្រឿងញៀន៣ និងក្បាលរ៉ូមីណេទឹកកន្លះការ៉ុងនាំយកមកអធិការដ្ឋានដើម្បីស្រាវជ្រាវសួរនាំ ។

លោកបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដើរស្ពាយការ៉ុង និងអូសរទេះរើសអេតចាយ នៅពេលយប់ ពេលខ្លះដើរគាស់ផ្ទះអ្នកស្រុក ដែលគេមិននៅ ចូលលួចយកសម្ភារៈ និងទ្រព្យសម្បត្តិអ្នកស្រុក។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានធ្វើតេស្តលើជនសង្ស័យទាំង៩នាក់ បញ្ជាក់ថា ពួកគេជាប់មានសារធាតុញៀន ចំនួន៨នាក់ផងដែរ។ ជនសង្ស័ត្រូវបញ្ជូនមកស្នងការនគរបាលខេត្តនិងបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


