Connect with us

ព័ត៌មានជាតិ

ធនាគារ វឌ្ឍនៈ សម្ពោធបើកដំណើរការសាខា ខេត្ត បន្ទាយមានជ័យ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ – ធនាគារ វឌ្ឍនៈ បានសម្ពោធបើកដំណើរការសាខាខេត្តបន្ទាយមានជ័យ ដែលជាសាខាទី ២៧ នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ វឌ្ឍនៈ សាខាខេត្តបន្ទាយមានជ័យមានអគារខ្ពស់ប្រណិត ដែល​មានកម្ពស់​៩ជាន់ ស្ថិតនៅ អគារលេខ៦២១ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ លោកស្រីក្រាម បូល័ក្ខ នាយិការសាខា​ធនាគារជាតិ​នៃកម្ពុជាខេត្ត​បន្ទាយមានជ័យ ភ្ញៀវកិត្តិយស អ្នកជំនួញ និងគណៈគ្រប់គ្រង​ធនាគារ វឌ្ឍនៈ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការ​ ធនាគារ វឌ្ឍនៈ សាខាខេត្តបន្ទាយមានជ័យ ។

សាខា​ខេត្ត​បន្ទាយមានជ័យ នឹងផ្តល់នូវសេវាធនាគារ​ពាណិជ្ជ​គ្រប់​ប្រភេទ​​ជូនអតិថិជន ដើម្បី​គាំទ្រ​អាជីវកម្មក្នុងខេត្តក្នុង​វិស័យនានា ដូចជាកសិកម្ម អចលនទ្រព្យ ពាណិជ្ជកម្ម និង​ទេសចរណ៍ ជាដើម។ សាខាខេត្តបន្ទាយមានជ័យ​ ក៏នឹង​ផ្សព្វផ្សាយ​សេវាធនាគារឌីជីថលរបស់ខ្លួន រួមមាន ​សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និង​ប័ណ្ណ ជូនដល់​ប្រ​ជាជន​ក្នុង​ខេត្តផងដែរ។

ផលិតផល និង​សេវាកម្ម ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់​ទាំងនៅ​ក្នុង​ប្រទេសកម្ពុជា និង​អន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ​២០២១នេះ ធនាគារ វឌ្ឍនៈទទួលបានពានរង្វាន់អន្តរជាតិ​ជាច្រើន រួមមាន៖

1.    ពានរង្វាន់​សេវាធនាគារចល័តដែល​ងាយស្រួលប្រើប្រាស់ជាងគេ ប្រចាំប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០២១ ពី​ទស្សនាវត្តី Global Economics ពីចក្រភពអង់គ្លេស

2.    ពានរង្វាន់​ធនាគារ ដែល​ផ្តល់សេវាកម្ម​អតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០២១ ពី​ទស្សនាវត្តី Finance Derivative ពី​ប្រទេស​ហូឡង់

3.    ពានរង្វាន់អភិបាលកិច្ចល្អបំផុត ប្រចាំប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០២១ ពី​ទស្សនាវត្តី Finance Derivative ពី​ប្រទេស​ហូឡង់

4.  ពានរង្វាន់​ធនាគារ ដែល​ផ្តល់សេវាកម្ម​អតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០២១ ពី​ទស្សនាវត្តី International Business Magazine ពី​សភាពអារ៉ាប់រួម

5.  ពានរង្វាន់​សេវាធនាគារចល័តដែលមានភាពច្នៃប្រឌិតជាងគេ ប្រចាំប្រទេសកម្ពុជាក្នុង​ឆ្នាំ​២០២១ ពី​ទស្សនាវត្តី International Business Magazine ពី​សភាពអារ៉ាប់រួម

6.  ពានរង្វាន់អភិបាលកិច្ចល្អបំផុត ពី​ទស្សនាវត្តី World Economic Magazine ពី​សហរដ្ឋអាមេរិក

7.  ពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេ ពី​ទស្សនាវត្តី World Economic Magazine ពី​សហរដ្ឋអាមេរិក

8.  ពានរង្វាន់ សេវាកម្មមាសល្អជាងគេ ពី​ទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី

9.  និងពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេពី​ទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី

លោក ឆាយ លឿន ប្រធានធនាគារ វឌ្ឍនៈ សាខាខេត្តព្រះវិហារ ដែល​មានបទពិសោធន៍ជាង​១០ឆ្នាំ ក្នុង​វិស័យធនាគារ នឹងដឹងនាំ​បុគ្គលិកធនាគារក្នុងសាខាទាំងអស់ ដើម្បី​បម្រើសេវាកម្ម​ល្អបំផុតជូនអតិថិជន។

ព័ត៌មានសង្ខេបអំពីធនាគារ វឌ្ឍនៈ

ធនាគារ វឌ្ឍនៈ ជាធនាគារក្នុង​ស្រុក បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដែលវិនិយោគដោយ​អ្នកឧកញ៉ា សំ អាង និង​អ្នកឧកញ៉ា ឈុន លាង។ បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មាន​បុគ្គលិកប្រហែល៧០០នាក់ និង​២៧សាខា ដែល​ក្នុងនោះ​១២សាខា ស្ថិតនៅ​រាជធានីភ្នំពេញ និង​១៥សាខាទៀត​ស្ថិតនៅតាមបណ្តា​ខេត្ត។ ទីស្នាក់ការកណ្តាលធនាគារ វឌ្ឍនៈ​ ស្ថិតនៅ​អគារវឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។

ធនាគារ វឌ្ឍនៈ គ្រោង​នឹង​ដាក់ឱ្យដំណើរការសាខាជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២២ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

អ្នកលួចចូល​ផ្ទះ​ Jungkook ប្រឈមការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

បំណុលគ្រួសារថៃធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ប៉ុន្តែនៅប្រឈមបញ្ហាខ្ពស់នៅឡើយ

ព័ត៌មានជាតិ៦ នាទីutes មុន

សម្តេចធិបតី អះអាងថា កម្ពុជាត្រៀមលក្ខណៈរួចជាស្រេចធានាសន្តិសុខស្បៀង ករណីបញ្ហាព្រំដែនអូសបន្លាយរយៈពេលវែង

សេដ្ឋកិច្ច៣៣ នាទីutes មុន

ក្រសួងកសិកម្ម បាននឹងកំពុងរៀបចំឥណទានថ្មី ៣៥ លានដុល្លារ ជាទុនបន្ថែមដល់សហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ៣៥ នាទីutes មុន

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម