សន្តិសុខសង្គម
ក្រសួងការងារ ស្នើឲ្យក្រុម MMO លុបវីដេអូមួយចោល ដើម្បីចៀសវាងមានការយល់ច្រឡំ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) លុបចោលវីដេអូមួយដែលស្ត្រីម្នាក់ចែកចាយលើបណ្ដាញសង្គមពាក់ព័ន្ធនឹងកន្លែងការងារ។

តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣០មិថុនានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ករណីនេះក្រសួងការងារបានដោះស្រាយបញ្ចប់រួចរាល់ហើយ និងបានអំពាវនាវឲ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) លុបចោលវីដេអូវិញ ដើម្បីកុំឱ្យមានការយល់ច្រឡំ។

លោក ស៊ុន មេសា បញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់បំផុតក្នុងការរក្សាអត្ថប្រយោជន៍ជូនពលរដ្ឋដោយយកច្បាប់ជាគោលមិនឱ្យមានការរំលោភបំពានឡើយ។
សូមជម្រៀបថា កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់បានបង្ហោះចែកចាយឃ្លីបវីដេអូមួយនិយាយរៀបរាប់ពីការឈឺចាប់នៅកន្លែងការងារ ដែលធ្វើឲ្យក្រុមអ្នកលេងហ្វេសប៊ុក និងរកលុយតាមបណ្ដាញសង្គម(MMO) យកទៅបង្ហោះចែកចាយជាបន្តបន្ទាប់៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


