ព័ត៌មានជាតិ
សម្តេចធិបតី អះអាងថា កម្ពុជាត្រៀមលក្ខណៈរួចជាស្រេចធានាសន្តិសុខស្បៀង ករណីបញ្ហាព្រំដែនអូសបន្លាយរយៈពេលវែង
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការធានានូវសន្តិសុខស្បៀងផ្គត់ផ្គង់ក្នុងស្រុក ទោះបីជាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ អូសបន្លាយរយៈពេលវែង។

អញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ ២០២៥ ដែលរៀបចំឡើងនៅ ទន្លេបាទី ក្នុងទឹកដីខេត្តតាកែវ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាមានបទពិសោធជួបការលំបាកច្រើនលើកច្រើនសារមកហើយពាក់ព័ន្ធសន្តិសុខស្បៀងនាសម័យ ប៉ុល ពត ក៏ដូចជាជំនាន់កូវីដ ១៩ ។ ផ្អែកលើការឆ្លងកាត់សង្គ្រាមនេះ និងព្រឹត្តិការណ៍អាក្រក់កន្លងទៅ កម្ពុជាបានជំរុញផលិតកម្មក្នុងស្រុក និងអាចនាំចេញទៅទីផ្សារក្រៅប្រទេសថែមទៀតផង។
ក្នុងន័យនេះសម្តេចបញ្ជាក់ ៖«នៅកម្ពុជាទោះបីស្ថានភាពលំបាក ដូចជាការបិទខ្ទប់ក្នុងជំនាន់កូវីដ ១៩ ក៏យើងធានាបាន សូម្បីបញ្ហាកើតឡើងដូចជាការបិទព្រំដែនជាមួយប្រទេសជិតខាង ក៏កម្ពុជាមានលទ្ធភាពក្នុងការធានាសន្តិសុខស្បៀង»។ យើងមានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់រយៈពេលវែង»។
ចំពេលមានវិវាទព្រំដែនជាមួយប្រទេសថៃ ដែលបណ្តាលឱ្យមានការបិទច្រកព្រំដែននោះ នាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធធានាការផ្គត់ផ្គង់ស្បៀងឱ្យបានគ្រប់គ្រាន់ និងរក្សាសមត្ថភាពនាំចេញ។ សម្តេចធិបតី បានសួរទៅកាន់ក្រសួងពាក់ព័ន្ធរួចហើយគឺធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ លើសពីនេះអាចនាំចេញទៅក្រៅប្រទេសបានទៀតផង។ សម្តេចថា«ពេលដែលយើងមានបញ្ហាបិទច្រកព្រំដែន ខ្ញុំសួរខាងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាអត់មានបញ្ហា ។ ដំឡូងមីឥឡូវផុតរដូវ ហើយ ៥ ទៅ ៦ ខែទៀត បើមានបញ្ហាយើងនៅតែធានាផ្ទៃក្នុងបាន ព្រោះឥឡូវនាំចេញទៅចិន ផ្ទាល់ រាប់ម៉ឺនតោន»។

ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ សម្តេចបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងធ្វើផ្លូវតភ្ជាប់ពីខាងបាត់ដំបង ប៉ៃលិន រហូតដល់ខេត្តកោះកុង ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់។ការធានាសន្តិសុខស្បៀងរបស់កម្ពុជាកើតឡើងចំពេលដែលជម្លោះជាសកល និងក្នុងតំបន់ ដូចជានៅតំបន់ហ្គាហ្សា បានបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារនៅក្នុងតំបន់មួយចំនួន។
នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពធន់របស់កម្ពុជានេះគឺបានចាក់ឫសនៅក្នុងគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកដល់ការសន្តិសុខស្បៀង សុខសន្តិភាព ការអភិវឌ្ឍន៍ និងផលិតភាពរបស់ប្រទេស។
ពាក់ព័ន្ធសន្តិសុខស្បៀងត្រីវិញ កាលពីឆ្នាំ ២០២៤ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលែងត្រី និងវារីសត្វចំនួន ១,៥ លានក្បាល ចូលទៅក្នុងបឹងធំ ស្ថិតនៅភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ត្រីមេពូជ និងកូនត្រីដែលមាន ២០ប្រភេទ ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយត្រូវបានលែងចូលក្នុងបឹងធំនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


