Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យ​ក្រសួង​អប់រំ​ផ្អាក​ការសិក្សា​ ចំពោះ​សិស្ស​ថ្នាក់​ទី​១២​រយៈពេល​១៥​ថ្ងៃ

បានផុស

នៅ

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ស​ម្តេច​តេ​ជោ ​ហ៊ុន សែន ​បាន​ដាក់​បទបញ្ជា​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​ផ្អាក​ការសិក្សា​ចំពោះ​សិស្ស​ថ្នាក់​ទី​១២​ ដែល​ត្រូវ​ត្រៀម​ប្រឡង​នា​ពេល​ខាង​មុខ​ នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀមរាប ​រយៈពេល​១៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​០១​រហូតដល់​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ​ដែរ​ ចំពោះ​សាលា​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​វិញ ​ក៏​ប្រមុខ​រដ្ឋាភិបាល ​បានសម្រេច​ឲ្យ​ផ្អាក​ការសិក្សា​រយៈពេល​១៥​ដូចគ្នា​ ផង​ដែរ​។

បើ​តាម​សារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ឲ្យ​ផ្អាក​ការសិក្សា​ដោយផ្អែក​​ទៅលើ​ការ​សំណូមពរ​និង​ការ​ផ្តល់​មតិ​ពី​អង្គការ​សុខភាព​ពិភពលោក ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ទាក់ទិន​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៨​វិច្ឆិកា​។ ក្រ​សួង​អប់រំ​បាន​សម្តេច​ផ្អាក​គ្រឹះស្ថានសិក្សា​ឯកជន​រយៈពេល​២​សប្តាហ៍​ និង​ដាក់​ឲ្យ​សាលា​សាធារណៈ​វ៉ាកង​ធំ​ចាប់ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះ​តទៅ​ ផង​ដែរ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៣ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម