សេចក្ដីជូនដំណឹង
ចាប់យកឱកាសទទួលបានការសិក្សាលំដាប់អន្តរជាតិ៖ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS ត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ២០២៤
ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS គ្រោងនឹងត្រលប់មកកាន់ទីក្រុងភ្នំពេញវិញម្តងទៀតនាឆ្នាំ ២០២៤ ខាងមុខនេះដែលនឹងផ្តល់ឱកាសដ៏វិសេសវិសាលទៅដល់សិស្សានុសិស្សកម្ពុជា និងអាណាព្យាបាលរបស់ពួកគេក្នុងការស្វែងយល់អំពីឪកាសស្វែងរកការសិក្សាលំដាប់ថ្នាក់ពិភពលោកនៅសាលាបឋមសិក្សា និងមធ្យមសិក្សានៅប្រទេសអូស្ត្រាលី។ ព្រឹត្តិការណ៍ដ៌វិសេសវិសាលមួយនេះគ្រោងនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៥ ល្ងាច នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ក្នុងព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀននេះ ក៏នឹងការបង្ហាញពីរបៀបនៃការធ្វើតេស្តAEAS ដែលជាការធ្វើតេស្តមួយដែលអាចបើកផ្លូវឱ្យសិស្សានុសិស្សកម្ពុជាមានអាទិភាពក្នុងការចូលរៀននៅសាលាបឋមសិក្សា និងមធ្យមសិក្សាល្អៗជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។ ការចាប់ផ្តើមសិក្សាបានលឿននៅឯបរទេសក្នុងប្រទេសអូស្ត្រាលី នឹងផ្តល់អានុភាពទៅដល់សិស្សានុសិស្សទាំងនោះឱ្យសម្រេចបាននូវគោលដៅសិក្សារបស់ពួកគេដែលជាផ្លូវដឹកនាំពួកគេទៅរកអាជីពនៅលើឆាកអន្តរជាតិ។
ឱកាសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់សិស្សានុសិស្សកម្ពុជា
ព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀនមួយ នោះឡើយ តែវាជាការបើកផ្លូវឆ្ពោះទៅកាន់ឱកាសជាច្រើនក្នុងពិភពលោក។ រយៈពេល ៤០ ឆ្នាំមកហើយដែល AEAS បាននឹងកំពុងផ្តល់សេវាកម្មដែលគុណភាពខ្ពស់ទៅលើការវាយតម្លៃសិស្សានុសិស្សអន្តរជាតិដែលមានគោលបំណងចង់ទៅសិក្សានៅប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងគ្នា។ សាលារៀននៅអូស្ត្រាលីមានការជឿទុកចិត្តទៅលើការវាយតម្លៃរបស់ពួកគេ នឹងពឹងផ្អែកទៅលើលទ្ធផលតេស្តនេះ មុនពេលធ្វើការសម្រេចចិត្តឱ្យសិស្សានុសិស្សចុះឈ្មោះចូលរៀននៅសាលារបស់ខ្លួន។ កិច្ចសហការរវាង AEAS និងសាលារៀនអូស្ត្រាលី នឹងធានាថាពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី នឹងផ្តល់អត្ថប្រយោជន៍ទៅដល់ក្រុមគ្រួសារកម្ពុជា ជាពិសេសសិស្សានុសិស្សជាចម្បង។ ការធ្វើតេស្ត AEAS ត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃទៅលើសមត្ថភាពនៃការសិក្សារបស់សិស្សានុសិស្ស ក្នុងជំនាញភាសាអង់គ្លេស និងជំនាញចំណេះដឹងទូទៅ ដើម្បីធានាថាពួកគេទទួលបានការរៀបចំខ្លួនយ៉ាងត្រឹមត្រូវដើម្បីទទួលបានភាពជោគជ័យក្នុងបរិយាកាសសិក្សាតាមបែបអន្តរជាតិ។ ព្រឹត្តិការណ៍នេះសាកសមទៅដល់កុមារដែលគ្រប់អាយុចូលរៀនដំបូង និងសិស្សានុសិស្សចាប់ពីថ្នាក់ទី ១ ដល់ថ្នា្កក់ទី ១២ ដោយធានាបាននូវការណែនាំដ៏ទូលំទូលាយនៅគ្រប់កម្រិតសិក្សាទាំងអស់។

ការបង្ហាញពីស្ថាប័នអប់រំលំដាប់ពិភពលោក
ព្រឹត្តិការណ៍ពិព័ណ័ព័ត៌មាននេះ នឹងមានការបង្ហាញព័ត៌មានចម្រុះផ្សេងៗជាពីសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅឯប្រទេសអូស្ត្រាលី ដែលសាលានីមួយៗមានភាពល្បីល្បាញទៅលើការប្តេជ្ញាចិត្តប្រកបដោយឧត្តមភាពក្នុងការសិក្សា និងការអប់រំរួមរបស់ពួកគេ។ ក្នុងនោះផងដែរអ្នកតំណាងមកពីស្ថាប័នអប់រំទាំងនោះ នឹងរង់ចាំផ្តល់ជូននូវព័ត៌មានលម្អិតអំពីកម្មវិធីសិក្សារបស់សាលារៀននីមួយៗ ក៏ដូចជាសម្ភារៈបរិក្ខារ និងឱកាសពិសេសដែលពួកគេផ្តល់ជូន។ អ្នកចូលរួមនឹងមានឱកាសក្នុងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកតំណាងសាលា ដើម្បីទទួលបានការយល់ដឹងទៅដល់មាគ៌ានៃការអប់រំដ៏មានតម្លៃដែលអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃអនាគត។ ក្នុងនោះផងដែរក៏មានសិក្ខាសាលាដោយឥតគិតថ្លៃ ដែលនឹងប្រព្រឹត្តឡើងពេញមួយថ្ងៃដែលក្រុមគ្រួសាររបស់សិស្សានុសិស្សអាចចូលរួមស្តាប់ក្រុមការងារ AEAS និងអ្នកតំណាងសាលាអូស្ត្រាលីពិភាក្សាអំពីអត្ថប្រយោជន៍នៃការសិក្សានៅប្រទេសអូស្ត្រាលី និងស្វែងយល់បន្ថែមអំពីការធ្វើតេស្ត AEAS។

ការផ្តល់អានុភាពទៅដល់សិស្សានុសិស្សតាមរយៈការធ្វើតេស្ត AEAS តាមរយៈការបង្ហាញសាលារៀនល្បីៗចំនួន ១០ របស់ប្រទេសអូស្ត្រាលីក្នុងបរិយាកាសដ៏កក់ក្តៅ និងរួសរាយរាក់ទាក់ ព្រឹត្តិការណ៍នេះក៏មានគោលបំណងបង្ហាញពីឱកាសដ៏អស្ចារ្យដែលផ្តល់ជូនដល់សិស្សានុសិស្សកម្ពុជា អត្ថប្រយោជន៍ដែលទទួលបានពីការសិក្សានៅប្រទេសអូស្ត្រាលី និងតួនាទីដ៏សំខាន់ដែល AEAS បានដើរតួក្នុងការរៀបចំខ្លួនរបស់សិស្សានុសិស្សសម្រាប់ភាពតឹងរ៉ឹងនៃការសិក្សានៅបរទេស។ ការធ្វើតេស្ត AEAS ផ្តល់នូវការយល់ដឹងយ៉ាងច្បាស់លាស់អំពីភាពខ្លាំងរបស់សិស្សានុសិស្ស និងផ្នែកផ្សេងៗដែលត្រូវកែលម្អអោយប្រសើរឡើង នឹងអនុញ្ញាតឱ្យពួកគេជ្រើសរើសមាគ៌ាសិក្សាដែលសាកសមបំផុតសម្រាប់ខ្លួន។

មាគ៌ាឆ្ពោះទៅកាន់ឱកាសលើឆាកអន្តរជាតិ
ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS មិនមែនគ្រាន់តែជាឱកាសក្នុងការសិក្សាប៉ុណ្ណោះទេ វាគឺជាឈ្នាន់សម្រាប់ចាប់យកឱកាសដ៏ភ្លឺស្វាងនាថ្ងៃអនាគត។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ សិស្សានុសិស្សកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេនឹងទទួលបានការយល់ដឹង និងការគាំទ្រដ៏មានតម្លៃ ដោយធានាថាសិស្សានុសិស្សមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តក្តីសុបិន្តរបស់ពួកគេនៅលើឆាកអន្តរជាតិ។ ពិព័ណ៌ព័ត៌មាននេះក៏នឹងផ្តល់នូវការយល់ដឹងអំពីទិដ្ឋភាពវប្បធម៌និងទិដ្ឋភាពសង្គមរស់នៅនៃការសិក្សានៅប្រទេសអូស្ត្រាលី ដោយជួយសិស្សានុសិស្សសម្របខ្លួន និងរីកចម្រើនក្នុងបរិយាកាសថ្មី។

ចូលរួមជាមួយពួកយើងក្នុងការបំផុសគំនិតនៃការអប់រំ
យើងសូមគោរពអញ្ជើញក្រុមគ្រួសារ និងសិស្សានុសិស្សកម្ពុជាទាំងអស់ចាប់ពីអាយុចូលរៀនដំបូង និងសិស្សានុសិស្សចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ និងក្រុមគ្រួសាររបស់ពួកគេមកចូលរួមជាមួយពួកយើងសម្រាប់ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ នឹងជាព្រឹត្តិការណ៍ ផ្លាស់ប្តូរបទពិសោធន៍ និងការត្រួសត្រាយផ្លូវទៅកាន់ការអប់រំលំដាប់ពិភពលោក និងឱកាសការងារជាសកល។ ដើម្បីឈានទៅរកការអប់រំល្អបំផុតដែលប្រទេសអូស្ត្រាលីអាចផ្តល់ជូន និងបោះជំហានដំបូងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង សូមកុំខកខានឱកាសនេះអោយសោះ។ ទទួលបានអត្ថប្រយោជន៍ពីសិក្ខាសាលាឥតគិតថ្លៃ រយៈពេលមួយរសៀល ដើម្បីធានាថាលោកអ្នកនឹងទទួលបានព័ត៌មានទាំងអស់ដែលអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់របស់អ្នកទៅលើការសិក្សានៅបរទេស។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ
សម្រាប់ព័ត៌មានបន្ថែមអំពីពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS ឆ្នាំ ២០២៤ និងការចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍នេះ សូមចូលទៅកាន់តំណរលីងចុះឈ្មោះរបស់យើងតាមរយៈ https://exhibitions.aeas.com.au/kh/។ ចូលរួមជាមួយពួកយើងនៅរាជធានីភ្នំពេញ និងបើកឪកាសទទួលយកនូវសក្តានុពលសម្រាប់ការអប់រំខ្នាតអន្តរជាតិប្រកបដោយភាពជោគជ័យ។
AEAS គឺជាអ្នកផ្តល់សេវាកម្មទៅលើការវាយតម្លៃគុណភាពខ្ពស់សម្រាប់សិស្សានុសិស្សសាលាអន្តរជាតិ និងសាលារៀនដែលទទួលចុះឈ្មោះពួកគេចូលរៀន។ បង្កើតឡើងជាមួយនឹងបេសកកម្មក្នុងការគាំទ្រដល់ដំណើរសិក្សារបស់សិស្សានុសិស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា AEAS ផ្តល់ជូននូវការធ្វើតេស្តដ៏ទូលំទូលាយដែលវាយតម្លៃទៅលើជំនាញភាសាអង់គ្លេស គណិតវិទ្យា និងសមត្ថភាពទូទៅ។ ការវាយតម្លៃទាំងនេះត្រូវបានទទួលស្គាល់ដោយសាលារៀនកំពូលៗក្នុងប្រទេសអូស្ត្រាលី ដែលជួយធានាថាសិស្សានុសិស្សបានរៀបចំខ្លូនយ៉ាងល្អសម្រាប់ការបន្តការសិក្សារបស់ពួកគេ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាព AEAS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់គម្លាតរវាងសិស្សានុសិស្ស និងឱកាសសិក្សាលំដាប់ពិភពលោកនៅក្នុងប្រទេសអូស្ត្រាលី៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


