Connect with us

ព័ត៌មានជាតិ

នាយ ព្រីង ក្រុមកំប្លែង​នាយកុយ​ធ្លាក់ខ្លួនឈឺ ជីវភាពក៍ខ្វះខាត

បានផុស

នៅ

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ស្ថិតក្នុងក្រុមនាយ កុយ គឺនាយ ព្រីងទុំ បន្ទាប់ពីឃ្លាតឆ្ងាយពីវិថីសិល្ប:យូរឆ្នាំ ស្រាប់តែឮដំណឹងថាបានធ្លាក់ឈឺជំងឺរ៉ាំរ៉ៃជាច្រើនមុខនិងជួបការខ្វះខាតខ្លាំង។

ប្រភពបានបញ្ជាក់ថា អតីតតារាកំប្លែងនាយព្រីង បច្ចុប្បន្នមិនត្រឹមតែមានការរួមរឹតដោយសារជំងឺប្រចាំកាយ​ច្រើនមុខនោះទេគឺនាយ ព្រីងទុំ ក៏មានការលំបាក​លើជីវភាព ខណ:ពេលខ្លះអ្នកសិល្ប:ជើងចាស់រូបនេះគ្មានលុយដើររើសក្តាមខ្យង​យក​មក​ហូបផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:កិច្ចសម្ភាសន៍នាយ ព្រីងបានរៀបរាប់ខ្សែជីវិតកម្សត់សព្វថ្ងៃថា បានធ្លាក់ខ្លួនឈឺគឺមានរយ:ពេល៤ឬ៥ឆ្នាំហើយដោយមានជំងឺដូចជា,ទឹកនោមផ្អែម, លើសឈាម ,បេះដូង ,ឡើងជាតិអាស៊ីតនិងសន្លាក់ដៃជើងជាដើម។ លោកថាដោយសារតែជំងឺប្រចាំកាយច្រើនមុខនេះហើយ ទើបបាត់មុខពីសិល្ប:។

ស្ថិតក្នុងវ័យ៦១ឆ្នាំ តារាកំប្លែងលោកងែតជី ហៅនាយ ព្រីងទុំ កំពុងជួបការលំបាកខ្លាំង​លើ​ជីវភាពគ្រួសារ ខណ:ភរិយាក៏បានទទួលមរណភាពដោយសារជំងឺច្រើនមុខដូចជា, លើសឈាមនិងខូចក្រលៀនផងដែរ។ បច្ចុប្បន្នលោក​ក៏ត្រូវចិញ្ចឹម​កូនប្រុសម្នាក់ដែលមានសតិមិនសូវល្អផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៤ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម