Connect with us

ព័ត៌មានជាតិ

អាហារូបករណ៍ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី គាំទ្រអនាគតដ៏ភ្លឺស្វាង ក្នុងវិស័យហិរញ្ញវត្ថុ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម (CSR) ជាច្រើន ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ថា ស៊ីប៊ីស៊ី) នឹងផ្តល់អាហារូបករណ៍ដែលមានតម្លៃជាង ២៥,០០០ ដុល្លារ ដល់សិស្សនិស្សិតវ័យក្មេងកម្ពុជា ដែលពូកែខាងផ្នែកសេដ្ឋកិច្ច។

​ក្នុងឆ្នាំនេះ អាហារូបករណ៍​នឹង​បើក​ឲ្យ​សិស្ស​និស្សិត​ថ្នាក់​ឆ្នាំ​មូលដ្ឋាន​ ក្នុង​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​សិក្សា​នេះ ចំនួន​៣​នាក់ ហើយ​អាហារូបករណ៍​នេះ​នឹង​រ៉ាប់រង​ថ្លៃ​សិក្សា​ប្រចាំឆ្នាំ សម្រាប់​រយៈពេល ៣​ឆ្នាំ​ទៀត ដែល​ពួកគេ ត្រូវ​រៀន​បន្ត​ផ្នែក សេដ្ឋកិច្ច និង​គ្រប់គ្រង​។ អាហារូបករណ៍​ចំនួន​៣​បន្ថែមទៀត នឹង​ផ្តល់ជូន​ដល់​និស្សិត​ឆ្នាំ​មូលដ្ឋាន ក្នុង​ឆ្នាំ​សិក្សា​បន្ទាប់ និង ចំនួន​៣​ទៀត​នឹង​ផ្តល់​ដល់​និស្សិត​ឆ្នាំ​មូលដ្ឋាន​នៅ​ឆ្នាំ​២០២៣​។ បេក្ខជន​ត្រូវតែ​ជា​ជនជាតិខ្មែរ មាន​អាយុ​ក្រោម ២៥​ឆ្នាំ និង មាន GPA យ៉ាងហោចណាស់​៣.០ ឬ​ទទួលបាន​ពិន្ទុ​ល្អ​ជាងគេ​ក្នុង​ការប្រឡង​ចូលឆ្នាំ​ទី​២​នៃ​កម្ម​វី​ធី​សិក្សា​បរិញ្ញាបត្រ​អន្តរជាតិ​។

​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​បារាំង​នៅ​សាកលវិទ្យាល័យ RULE គឺជា​នាយកដ្ឋាន​សិក្សា​តែមួយគត់​នៅក្នុង​ប្រទេស ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ទទួលបាន​សញ្ញាប័ត្រ​ពីរ ផ្នែក​ច្បាប់​សេដ្ឋកិច្ច និង​ការគ្រប់គ្រង ពី​សាកលវិទ្យាល័យ​បារាំង​ដ៏​មាន​កេរ្តិ៍ឈ្មោះ គឺ​សាកលវិទ្យាល័យ Lumière Lyon 2 ដែល​ទទួលស្គាល់​ដោយ​សហភាព​អឺរ៉ុប​ផងដែរ​។

​លោក Laurent Mesmann ទីប្រឹក្សា​ពិសេស ទទួលបន្ទុក​កម្មវិធី​ទ្វេ​ដឺ​ក្រេ​នៅ​សាកលវិទ្យាល័យ RULE បាន​មានប្រសាសន៍ថា « យើង​រីករាយ​ណាស់​ក្នុង​ការចាប់​ដៃគូរ​ជាមួយ​ស៊ី​ប៊ី​ស៊ី សម្រាប់​កម្មវិធី​សញ្ញាប័ត្រ​បរិញ្ញាបត្រ​អន្តរជាតិ នៅ RULE​។ បន្ថែម​លើ​អាហារូបករណ៍​ ដែល​នឹង​ផ្តល់ជូន​ដល់​សិស្ស​ឆ្នើម​បំផុត​របស់​យើង ភាពជា​ដៃគូ​នេះ នឹង​រួមចំណែក​ក្នុងការ​រឹតបន្តឹង​ទំនាក់ទំនង​រវាង RULE និង​វិស័យ​ធនាគារ​ផងដែរ​។ ពិតណាស់ RULE តែងតែ​ប្តេជ្ញាចិត្ត​ធានា​អោយ​សិស្ស​និស្សិត​ប្រកបដោយ​វិជ្ជាជីវៈ និង​តែងតែ​អភិវឌ្ឍ​កម្មវិធីសិក្សា​របស់ខ្លួន​ឲ្យ​ស្របតាម​តម្រូវការ និង​ការរំពឹងទុក​របស់​ទីផ្សារការងារ​។ ខ្ញុំ​ជឿថា ស៊ី​ប៊ី​ស៊ី​ដែលជា​ដៃគូរ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បំពេញ​គោលបំណង​ទាំងនេះ​»​។​

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ស៊ី​ប៊ី​ស៊ី បាន​ថ្លែងថា ៖ “​ការផ្តួចផ្តើម​ចុងក្រោយ​នៃ​ទំនួល​ខុសត្រូវ សង្គម​របស់​យើង មាន​គោលបំណង​គាំទ្រ​ដល់​ការអប់រំ​របស់​និស្សិត​កម្ពុជា​ខាង​ផ្នែក​សេដ្ឋកិច្ច ដោយ​បំពាក់​នូវ​ជំនាញ និង​ចំណេះដឹង​ដើម្បី​សម្រេចបាន​នូវ​អាជីព​ដ៏​ជោគជ័យ​ក្នុង​វិស័យ ធនាគារ និង​សេវា​ហិរញ្ញវត្ថុ​។ យើង​ក៏មាន​គោលបំណង​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ក្នុង​វិស័យ​សេវា​ហិរញ្ញវត្ថុ​សម័យ​ទំនើប​។​”

​លោក​បាន​បន្ថែមទៀតថា​៖ “​ជំងឺ​រាតត្បាត COVID-19 ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ប្រាក់ចំណូល​ក្នុង​គ្រួសារ ហើយ​នេះ​ជា​ពេលដែល​យើង​ត្រូវ​លូកដៃ និង​ផ្តល់​ការគាំទ្រ​ដល់​សិស្ស​និស្សិត​វ័យក្មេង ដែល​ប្រហែលជា​នឹងមាន​ការលំបាក​ក្នុងការ​បង់ថ្លៃ​សិក្សា​។ ការ​ទំនុកបម្រុង​ឲ្យ​ពួកគេ​បញ្ចប់​ការសិក្សា​ផ្នែក​សេដ្ឋកិច្ច មានន័យថា យើង​កំពុង​ជួយ​បង្កើត​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​”

​ស៊ី​ប៊ី​ស៊ី ក៏មាន​បំណង​ផ្តល់​ឲ្យ​បេក្ខជន​ដែល​ទទួលបាន​ជោគជ័យ​នូវ​បទពិសោធន៍​ការងារ និង​សកម្មភាព​ក្រៅ​សាលា តាមរយៈ​ការហាត់​ការ​ជាមួយ​ក្រុមហ៊ុន ឬ​វគ្គ​សិក្សា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ផងដែរ​។

​នៅ​ខែមីនា ឆ្នាំ​២០២១ ស៊ី​ប៊ី​ស៊ី បានធ្វើការ​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន ៤០ លាន​រៀល ម៉ាស​ក្បាំង​ការពារ​មុខ​ចំនួន ៥០,០០០ និង​ដប​ទឹក​ចំនួន ១២,០០០ ទៅ​សាលាក្រុង​ភ្នំពេញ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ COVID-19​។ ថ្មីៗ​នេះ ស៊ី​ប៊ី​ស៊ី​ក៏បាន​ជួយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 ចំនួន​២០​គ្រួសារ​នៅ​ខេត្តសៀមរាប តាមរយៈ​ការ​ផ្តល់ជំនួយ​ផ្នែក​ម្ហូបអាហារ​រយះពេល​១២​ខែ​។​

​អំពី​ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​

​ចាប់តាំងពី​ឆ្នាំ​២០១២ មក ស៊ី​ប៊ី​ស៊ី បាន​ក្លាយជា​អ្នកផ្ដល់​ព័ត៌មាន​ហិរញ្ញវត្ថុ ដំណោះស្រាយ​បែប​វិភាគ និង​​សេវាកម្ម​របាយការណ៍​ឥណទាន​ដ៏​ឈានមុខ​គេ ជូន​ដល់​ស្ថាប័នហិរញ្ញវត្ថុ និង​អតិថិជន​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​។ ស៊ី​ប៊ី​ស៊ី​ជួយ​អតិថិជន​ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​ការលើកទឹកចិត្ត​សម្រាប់​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​តាមរយៈ​ដំណោះស្រាយ​ជាច្រើន​ដូចជា របាយការណ៍​ឥណទាន​បុគ្គល​, របាយការណ៍​ឥណទាន​ក្រុមហ៊ុន​, ពិន្ទុ​ឥណទាន​(​ខេ​-​ស្ករ​), របាយការណ៍​បែប​វិភាគ​ទិន្នន័យ​, សេវា​គ្រប់គ្រង​ផលប័ត្រ​, សេវា​ត្រួតពិនិត្យ​ផលប័ត្រ​, និង​ដំណោះស្រាយ​តាម​តម្រូវការ​អតិថិជន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម