Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែន​សៀមរាប ផ្ដល់អាហារូបករណ៍ ២ពាន់កន្លែងដល់​​គ្រួសារក្រីក្រ និង​​ប្រាក់​ឧបត្ថម្ភប្រចាំខែ

បានផុស

នៅ

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហាររូបករណ៍ចំនួន ២០០០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយឥតបង់ថ្លៃ ១០០% លើ​មុខ​ជំនាញ​រយៈ​ពេល​ខ្លី​ចំនួន ១៣មុខវិជ្ជា ហើយ​ថែម​ទាំង​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់សិក្ខាកាមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍​នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ១,៥ លាននាក់របស់រាជរដ្ឋាភិបាលនីតីកាលទី៧នៃរដ្ឋសភា ក្រោមអាណត្តិ​ដឹក​នាំ​របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ផ្តល់​ឱ្យ​យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជំនាញរហ័ស និងមានចំណូលសមរម្យ ដើម្បី​កែ​ប្រែ​ជីវភាព​ឱ្យកាន់តែប្រសើរបន្ថែមទៀត។

បើ​តាម​វិទ្យាស្ថាន​ពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប មុខ​ជំនាញ​អាហារូបករណ៍​ទាំង​២០០០កន្លែង​នេះ មាន១៣មុខវិជ្ជាដូចជា (១) ការដំឡើងបណ្ដាញអគ្គីសនីក្នុងអគារចំនួន ២៧០នាក់, (២) សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋានចំនួន ២៧០នាក់, (៣) ការរចនាក្រាហ្វិកដោយកុំព្យូទ័រចំនួន ១៥០នាក់, (៤) ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាពចំនួន ៦០នាក់, (៥) ការងារកំបោរចំនួន ៩០នាក់ (៦) ការដំឡើងបណ្ដាញបំពង់ទឹកចំនួន ៩០នាក់, (៧) សេវាកម្មកុំព្យូទ័រចំនួន ១៧០នាក់, (៨) សេវាកម្មរដ្ឋបាលចំនួន ១២០នាក់, (៩) ធុរកិច្ចភេសជ្ជៈចំនួន ១២០នាក់, (១០) សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចំនួន ១៥០នាក់, (១១) សេវាកម្មសម្អាងកាយចំនួន ១៨០នាក់, (១២) សេវាកម្មកាត់សក់បុរសចំនួន ១៥០នាក់ និង(១៣) ការធ្វើម្ហូបខ្មែរចំនួន ១៨០នាក់។

ដើម្បីចុះឈ្មោះចូលរៀនបានក្រុមយុវជនគោលដៅ អាច​ទាក់ទង​វិទ្យាស្ថាន​ពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបតាមរយៈលេខទូរសព្ទ ០៩៦ ៦៦៦ ០៣ ០៦/ ០៨៩ ៤៨៣ ៦២៣ និង០៦៩។

សូមបញ្ជាក់ថា ក្រៅពីក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ យុវជន និងពលរដ្ឋទូទៅ ក៏ដូចជាកម្មករកម្មការិនីក៏អាចចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃផងដែរ ប៉ុន្តែគ្រាន់តែមិនទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ វិនាទី មុន

បុរសម្នាក់ឃើញពស់ថ្លាន់ក្នុងបង្គន់ បង្កក្តីបារម្ភជុំវិញការជួបពស់ក្នុងទីក្រុងបាងកក

ព័ត៌មានជាតិ២៥ វិនាទី មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែន​សៀមរាប ផ្ដល់អាហារូបករណ៍ ២ពាន់កន្លែងដល់​​គ្រួសារក្រីក្រ និង​​ប្រាក់​ឧបត្ថម្ភប្រចាំខែ

ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់​ការនាំចូលទុរេនគីមី និងផ្អាកការនាំចូលសាច់គោសិន ព្រោះជំងឺឆ្លង

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​​គ្រួសារ​​ ដូណាល់ ត្រាំ បង្ហាញ​គម្រោង​វិនិយោគ​Trump Towers​ នៅ​​ប្រទេស៧ ក្រោយត្រាំឡើងកាន់​អំណាច​

កីឡា២៩ នាទីutes មុន

ផ្លាស់​ប្តូរធំ! Man United ត្រៀមបញ្ចេញកីឡាករជួរ​មុខ​៨ នាក់ សូម្បី Bruno ក៏មានឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម