ព័ត៌មានជាតិ
ផ្លាស់ប្តូរអារម្មណ៍ទៅលេងកោះកុងក្រៅ ទស្សនាទឹកសមុទ្រថ្លាដល់បាតដី
កោះកុងក្រៅ មានចម្ងាយប្រមាណ៣០ គ.ម ពីក្រុងខេមរភូមិន្ទ មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានមានប្រសាសន៏ប្រាប់កម្ពុជាថ្មីថា កោះកុងក្រៅ មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត គួរជាទីគយគន់ ហើយបើប្រជាពលរដ្ឋ ឬអ្នកទេសចរចង់ទៅលេងអាចធ្វើដំណើតាមទូក ដោយចេញពីទីរួមខេត្តក៏បាន ឬចេញទីស្រុកកោះកុងក៏បាន។ ជារួមគឺត្រូវធ្វើដំណើតាមទូក ហើយនៅទីនោះ អ្វីដែលជាសក្តានុពលផ្នែកទេសចរណ៏ល្អបំផុត គឺឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត ដោយសារនៅតំបន់នោះមិនទាន់មានការអភិវឌ្ឍន៏។

ក្រសួងទេសចរណ៏បានឲ្យដឹងថា កោះកុងក្រៅ ជាតំបន់កោះ ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ឆ្នេរកោះកុងក្រៅ មានចំនួន៦ឆ្នេរ ដែលឆ្នេរនីមួយៗមានខ្សាច់សស្អាត ទឹកសមុទ្រថ្លា អាចមើលឃើញដល់បាតសមុទ្រ ព្រមទាំងមានព្រែកខាងក្រោយឆ្នេរ ដែលអាចអោយយើងគយគន់ទេសភាពយ៉ាងស្រស់ស្អាត។ ដោយឡែកសម្រាប់ឆ្នេរ ដែលភ្ញៀវទេសចរណ៍និយមទៅលេង និងមានទឹកប្រើប្រាស់គ្រប់គ្រាន់គឺឆ្នេរទី៣ និងទី៤។ នៅទីនោះយើងអាចអង្គុយលេងស្ទូចត្រី ងូតទឹក ជិះទូកលេង ទស្សនាទឹកធ្លាក់ និងគយគយមើលលទិដ្ឋភាពថ្ងៃរៀបលិច។
ដើម្បីទៅកាន់ទីនោះ គឺត្រូវធ្វើដំណើរ ដោយយានយន្ត ឬម៉ូតូទៅកាន់ខេត្តកោះកុង (បើមកពីភ្នំពេញ ហួសផ្លូវបត់តារាសាគរប្រមាណ២០គីឡូម៉ែត្រ នៅខាងឆ្វេង នឹងឃើញផ្លូវដីក្រហមមួយ។ បត់តាមផ្លូវក្រហម ជិះប្រកាន់ផ្លូវបត់ឆ្វេង ប្រមាណជា១០គីឡូ នឹងទៅដល់ភូមិនេសាទមួយ ដែលអាចឡើងទូកនៅទីនោះ និងបន្ទាប់មក គឺធ្វើដំណើរដោយទូកប្រមាណ ១ម៉ោងកន្លះទៅ២ម៉ោងពីផែទូក ដើម្បីទៅដល់ឆ្នេរកោះកុងក្រៅ។


ដោយសារទីនោះជាទីតាំងធម្មជាតិ មិនទាន់មានការអភិវឌ្ឍន៍ ភ្ញៀវទេសចរណ៍ អាចស្នាក់នៅ ដោយការបោះជំរុំតង់លើឆ្នេរខ្សាច់ ដោយខ្លួនឯង។ ចំណែកម្ហូបអាហារអាចត្រៀមអង្ករ និងម្ហូបផ្សេងៗ ដូចជាត្រី សាច់ ឬគឿងសមុទ្រ និងគ្រឿងទេសម្រាប់ធ្វើម្ហូបញាំនៅទីនោះ (ម្ចាស់ទូកអាចជួយដាំបាយ និងធ្វើម្ហូបបាន)។
ទាក់ទងតំបន់កោះកុងក្រៅនេះ ក្រសួងបរិស្ថានធ្លាប់បញ្ជាក់ថា ក្រសួងបរិស្ថានបានបញ្ជូនក្រុមមន្ត្រីជំនាញ ទៅធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដើម្បីដាក់តំបន់នេះជា “ឧទ្យានជាតិសមុទ្រ” ព្រោះតំបន់នេះសម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារ និងអភិរក្ស ហើយនៅក្នុងគម្រោងផែនការ ក្រសួងបរិស្ថានរំពឹងថា នឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា “ឧទ្យានជាតិសមុទ្រ” អំឡុងឆ្នាំ២០២១នេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍន៍នៅកោះកុងក្រៅនេះ ដែលគណៈកម្មការនេះ មានសមាសភាពចំនួន១០រូប មានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធាន។ សេចក្តីសម្រេចនេះបានបញ្ជាក់ថា តំបន់កោះកុងក្រៅ ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចប្រគល់ឲ្យក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ធ្វើការអភិវឌ្ឍន៏ តាមរយៈលិខិត ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ