Connect with us

ព័ត៌មានជាតិ

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នឹងត្រូវប្រសិទ្ធិនាមជា«អាកាសយានដ្ឋានអន្តរជាតិតេជោ»

បានផុស

នៅ

តាមការគ្រោងទុក គឺនៅព្រឹកថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចុះទៅពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និង ប្រសិទ្ធិនាមព្រលានយន្តហោះថ្មីជា«អាកាសយានដ្ឋានអន្តរជាតិតេជោ»។ ព្រលា​នយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ ត្រូវបានបញ្ជាក់ឱ្យដឹងដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចម្រុះចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាមួយលោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីបាន និងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ។ គម្រោងនេះ មានវិសាលភាពលើផ្ទៃដី ២.៦០០ហិកតា ដោយប្រើប្រាស់ទឹកប្រាក់វិនិយោគចំនួន១.៥០០លានដុល្លារ ហើយសាងសង់ដោយក្រុមហ៊ុន OCIC ។ រហូតមកដល់ពេលនេះ គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សម្រេចបានការសាងសង់បានប្រមាណជាង៣០%ហើយ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៣ ខាងមុខអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។

ជាមួយនឹងការសាងសង់ព្រលានយន្តហោះថ្មីនេះ ក្រុមហ៊ុនOCIC ក៏កំពុងសិក្សាលម្អិត ដើម្បីសាងសង់ស្ពានអាកាសតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមកកាន់រាជធានីភ្នំពេញលើប្រវែងផ្លូវជាង២០គីឡូម៉ែត្រ។ គម្រោងសាងសង់ផ្លូវអាកាសនេះ គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាមេរិក៕ 

ដោយ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

Sokha Hotels

ព័ត៌មានពេញនិយម