ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៤៨ ពីផ្លូវបំបែកស្រែអំបិលទៅក្រុងខេមរភូមិន្ទ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនានេះ
ផ្លូវជាតិលេខ ៤៨ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅក្រុងខេមរភូមិន្ទខេត្តកោះកុង សម្រេចវឌ្ឍនភាពបានប្រមាណ ៩៧%។ នេះបើតាមការគូសបញ្ជាក់ពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន នៅក្នុងប្រជុំអំពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំដែលមានការចូលរួមពីលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារស្ថាបនាផ្លូវជាតិលេខ៤៨ និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ព្រមទាំងធានាការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ខណៈគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ សម្រេចលទ្ធផលការងារបានប្រមាណ ៩៧,៣៧% គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ ការស្ថាបនាគ្រោងបញ្ចប់ឲ្យរួចរាល់នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


