ព័ត៌មានជាតិ
ផ្លូវក្រួសក្រហមជាង ៨ គីឡូម៉ែត្រនៅឃុំគោលាប់នឹងប្រែក្លាយជាផ្លូវកៅស៊ូ ខណៈសម្រេចការសាងសង់បានជាង ២៨%
ផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ៨១០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមគម្រោងកែលម្អបណ្តាញតភ្ជាប់ផ្លូវថ្នល់កម្ពុជា “RCIP” សម្រេចការសាងសង់បានប្រមាណជា ២៨,២២ ភាគរយ។ នេះបើតាមការបញ្ជាក់ពី លោក កៅ វិបុល មន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។
គម្រោងសាងសង់ផ្លូវប្រវែង ៨ ១០០ ម៉ែត្រខាងលើនេះ ក្នុងនោះមានផ្លូវបេតុងប្រវែង ៥០ ម៉ែត្រ លូប្រអប់ ១ កន្លែង លូមូលមានចំនួន ១១ កន្លែង និងលូរំដោះទឹកតាមបណ្តោយផ្លូវមានប្រវែង ៣០៩ ម៉ែត្រ។

លោក កៅ វិបុល បានបញ្ជាក់ថា ផ្លូវមួយខ្សែខាងលើ ក្រុមហ៊ុនទទួលការសាង់សង់ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ ២០២៥ និងកំពុងកែលម្អស្រទាប់គ្រឹះសម្រេចបានប្រមាណជា ៧៧ ភាគរយ ហេីយបើគ្មានអ្វីប្រែប្រួលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។
បើតាមលោក កៅ វិបុល មានប្រជាពលរដ្ឋប្រមាណជា ៩០០ គ្រួសារ នឹងទទួលបានប្រយោជន៍ដោយផ្ទាល់លើការប្រើប្រាស់ផ្លូវមួយខ្សែនេះ រួមទាំងពលរដ្ឋ ២០០ គ្រួសារបន្ថែមទៀតនឹងទទួលបានផលប្រយោជន៍ដោយប្រយោល ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកសិផលរបស់កសិករទៅទីផ្សារបានឆាប់រហ័ស។


សម្រាប់ខេត្តក្រចេះ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទមានខ្សែផ្លូវចំនួន ១៤ខ្សែ ស្មើនឹងប្រវែងសរុប ១៣៤.៤ គីឡូម៉ែត្រ ត្រូវបានជ្រើសរើសសម្រាប់គម្រោងកែលម្អ និងលើកកម្ពស់កម្រិតគុណភាព ដែលឆ្លងកាត់ភូមិចំនួន ៣៥ ភូមិ ស្ថិតនៅក្នុងឃុំចំនួន ១០ ឃុំ សង្កាត់ចំនួន ១ និងស្រុកចំនួន ៣ និងក្រុងចំនួន ១៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


