Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តពោធិ៍សាត់ ត្រៀមកម្លាំងធ្វើអន្តរាគមន៍ ដើម្បីធានាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន

បានផុស

នៅ

នៅព្រឹកថ្ងៃចន្ទទី១៦ ខែមិថុនា ឆ្នាំ២០២៥​ នេះ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំកម្លាំងកងអន្តរាគមន៍ចំនួន២កង ដើម្បីត្រៀមទ្រោលសភាពការណ៍សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការត្រៀមនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង និងគណៈស្នងការ ដែលមានកម្លាំងនគរបាលចូលរួមសរុប ៣៧២នាក់ ក្នុងពិធីគោរពទង់ជាតិ។

បើតាមលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបែងចែកកម្លាំងទៅតាមតំបន់សមស្របនឹងស្ថានភាពនីមួយៗ ដើម្បីឆ្លើយតបបានយ៉ាងរហ័ស ប្រសិនបើមានករណីកើតឡើង។ លោកថាការត្រៀមកម្លាំងនេះ មានគោលបំណងសំខាន់ ក្នុងការធានាសភាពការណ៍សន្តិសុខជាប់ជាប្រចាំ និងការពារការរំលោភច្បាប់អន្តរជាតិ ក្នុងតំបន់ព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម