ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ ប្រាប់ថា អ៊ីរ៉ង់ធ្លាប់រៀបផែនការសម្លាប់លោក ត្រាំ
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃអាទិត្យទី១៥មិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់អ៊ីរ៉ង់ជាសាធារណៈពីការរៀបចំការប៉ុនប៉ងធ្វើឃាតចំនួន២លើកលើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោក ណេតាន់យ៉ាហ៊ូ បានរៀបរាប់ថា អ៊ីរ៉ង់បានកំណត់គោលដៅលើលោក ត្រាំ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដោយសំដៅទៅលើការបាញ់ប្រហារនៅឯការជួបជុំមួយក្នុងទីក្រុង Butler រដ្ឋ Pennsylvania អំឡុងពេលដែលគ្រាប់កាំភ្លើងបានបាញ់ចំត្រចៀករបស់លោក ត្រាំ និងការចាប់ខ្លួនជនសង្ស័យម្នាក់ប្រដាប់ដោយអាវុធកាលពីខែកញ្ញាឆ្នាំមុន នៅក្លឹបវាយកូនហ្គោលរបស់លោក ត្រាំ ក្នុងរដ្ឋផ្លរីដា។
មេដឹកនាំអ៊ីស្រាអែល បាននិយាយថា អ៊ីរ៉ង់ចាត់ទុកលោក ត្រាំ គឺជា«សត្រូវចម្បង»របស់ពួកគេ ដែលរារាំងទីក្រុងតេហេរ៉ង់ពីការទទួលបានកម្មវិធីអាវុធនុយក្លេអ៊ែរ។
ទោះបីជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកមិនទាន់បញ្ជាក់ជាផ្លូវការនូវការប៉ុនប៉ងទាំងនេះថាជាប់ពាក់ព័ន្ធនឹងទីក្រុងតេហេរ៉ង់ក៏ដោយ ក៏លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា ព័ត៌មានរបស់គាត់កើតចេញពីប្រូកស៊ី និងបណ្តាញចារកម្មអ៊ីរ៉ង់។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា «គាត់ (ត្រាំ) ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា អ្នក(អ៊ីរ៉ង់)មិនអាចមានអាវុធនុយក្លេអ៊ែរឡើយ ដែលមានន័យថា អ្នកមិនអាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបានទេ។ គាត់បានបង្ខំខ្លាំងណាស់ ដូច្នេះសម្រាប់ពួកគេ គាត់ជាសត្រូវលេខមួយ»។
យ៉ាងណាមិញ នាពេលកន្លងមក អ៊ីរ៉ង់តែងតែបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ពួកគេពុំមានបំណង ឬរៀបផែនការណាមួយដើម្បីសម្លាប់មេដឹកនាំអាមេរិកទេ។
សូមជម្រាបជាថ្មី សង្គ្រាមបានផ្ទុះឡើងដោយមានការបាញ់តដៃគ្នាទៅវិញទៅមក ក្រោយអ៊ីស្រាអែលបានបើកប្រតិបត្តិការ «Rising Lion» វាយប្រហារតាមអាកាសលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ ក្នុងការផ្លោងគ្រាប់ដាក់គ្នានេះ អ៊ីរ៉ង់មានមនុស្សស្លាប់រហូតដល់ជាង ២០០នាក់ ដោយក្នុងនោះមានទាំងមេទ័ពធំៗ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរសំខាន់ៗ ខណៈអ៊ីស្រាអែលវិញបានបញ្ជាក់ថា ចំនួនពលរដ្ឋខ្លួនដែលបាត់បង់ជីវិត មានយ៉ាងហោចណាស់ ១៤នាក់៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


