Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងការងារ និងមេសហជីព ជំរុញកម្មករ-និយោជិត ទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់គ្នា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងមេសហជីព បានអំពាវនាវ និងជំរុញដល់កម្មករ-និយោជិត នាំគ្នាទៅចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញឲ្យបានគ្រប់គ្នា នៅពេលដល់វេនរបស់ខ្លួន។

លោក ហេង សួរ អ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យកម្ពុជាថ្មីដឹង នៅថ្ងៃទី ១៣ ខែមករានេះថា តាមស្ថិតិរបស់ក្រសួងសុខាភិបាល លោកអាចសន្មត់បានថា មានកម្មករ-និយោ​ជិត ៩៩ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ១ និងទី ២ ហើយអាចមាន ១ភាគរ ដែលកន្លងទៅគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ ដែលពេលបច្ចុប្បន្ន គឺគ្រូពេទ្យកំពុងពិនិត្យលក្ខខណ្ឌឡើងវិញ តើអាចចាក់បានដែរឬទេ?។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ បានឲ្យដឹងបន្តថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះ ក្រសួងការងារក៏បានចេញសេចក្តីជូនដំណឹង អំពីការចាក់ដូសជំរុញដល់កម្មករ-និយោជិត និងតម្រូវឲ្យនិយោជកត្រូវសហការពេញលេញ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យកងទ័ព ដើម្បីរៀបចំការចាក់វ៉ាក់សាំងដូសជំរុញនេះ។

លោកថា «ហើយនៅថ្ងៃចាក់វ៉ាក់សាំងដូសជំរុញ បងប្អូនកម្មករនិយោជិត អាចឈប់សម្រាកដោយមានប្រាក់ឈ្នួលចំនួន ១ថ្ងៃផងដែរ។ ខ្ញុំសូមអំពាវនាវដល់និយោជក សូមជួយផ្សព្វផ្សាយ និងជំរុញបុគ្គលិករបស់ខ្លួន ឲ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់គ្នា»។

អ្នកនាំពាក្យ នៃក្រសួងការងារដដែល បានរំលឹកដែរថា កាលពីពេលកន្លងទៅនេះ ប្រទេសកម្ពុជា បានបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញបាន គឺដោយសារប្រជាពលរដ្ឋ និងកម្មករ-និយោជិត បានចាក់វ៉ាក់សាំងស្ទើរតែគ្រប់ ដែលជាហេតុធ្វើឲ្យមានភាពស៊ាំ នៅក្នុងសហគមន៍ និងមានអាំងទីគ័រគ្រប់គ្រាន់ ក្នុងការទប់ទល់នឹងជំងឺកូវីដ-១៩។

លោកបន្ថែមថា »ដោយសារមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង និងដោយសារគម្លាតដូសទី ២ មកដល់ឥឡូវនេះ ក៏លើសពី ៤ខែដែរហើយ។ ហេតុដូច្នេះ ការទៅចាក់ដូសជំរុញ គឺជារឿងចាំបាច់ សម្រាប់បន្ថែមអាំងទីគ័រ ក្នុងខ្លួនយើង។ មានតែវ៉ាក់សាំងប៉ុណ្ណោះដែលអាចការពារសុខភាព ជីវិត ការងារ មុខរបរ និងអាជីវកម្មយើង»។

ចំណែកឯលោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) និងជាប្រ​ធាន​សហព​ន្ធ័សហជីពសម្លេងយុវជនខ្មែរ បានក៏អំពាវនាវដល់កម្មករ-និយោជិត នាំគ្នាទៅចាក់វ៉ាក់សាំងដូសទី ៣ ឬជំរុញឲ្យបានគ្រប់គ្នាផងដែរ នៅពេលដ​ល់​​​វេនរបស់ខ្លួន។ លោកថា «ក្នុងនាមអង្គការវិជ្ជាជីវៈ ក្នុងនាមសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ ក៏សុំធ្វើការអំពាវនាវដល់បងប្អូន កម្មករ-និយោជិត ត្រូវចូលរួមចាក់វ៉ាក់សាំងនេះ ឲ្យបានគ្រប់ដូស និងឲ្យបានគ្រប់ៗគ្នា ទៅតាមទីតាំង ពេលវេលាដែលបានកំណត់ដោយ ក្រុមការងារចាក់វ៉ាក់សាំង ក៏ដូចជាអនុវត្តទៅតាមការអំពាវនាវ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។

មេសហជីពរូបនេះ បានបន្ថែមថា «យើងមើលឃើញថា រឿងទាក់ទងការការពារ អាយុជីវិតខ្លួនឯងបាន ការពារអាយុជីវិតបងប្អូនរួមអាជីព ការការពារអាយុជីវិតក្រុមគ្រួសារ របស់យើងបាន ពិសេសការការ​ពារ រោងចក្រសហគ្រាសយើងបាន ដើម្បីកុំឲ្យក្លាយទៅជាកន្លែង ដែលមានការរាតត្បាត ដោយវីរុសកូវីដ-១៩ ទាំងប្រភទេចាស់ និងថ្មីនេះ គឺត្រូវតែបងប្អូនចូលរួម ចាក់វ៉ាក់សាំងឲ្យបានផុសផុលទាំងអស់គ្នា ព្រោះមានតែវ៉ាក់សាំងទេ ទើបអាចការពារបងប្អូន ការពាររួមអាជីពជាមួយយើងបាន ការពារក្រុមគ្រួសារ​ ក៏ដូចជាការពាររោងចក្រសហគ្រាសយើងបាន»។

ជាមួយគ្នានេះលោក ឡុង សុផាត ក៏បានអំពាវនាវឲ្យកម្មករ-និយោជិត បន្តអនុវត្តនូវវិធានការនានា របស់​រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះ បានចេញសារាចរ ស្ដីពី ការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

ក្នុងនោះដែរលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១២ ខែមករាកន្លងទៅនេះ ក៏បានចេញសេចក្ដីជូនដំណឹងមួយ ដោយស្នើដល់ម្ចាស់រោងចក្រ-សហគ្រា​ស ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់កម្មករ-និយោជិត អំពីភាពចាំបាច់ នៃការចាក់វ៉ាក់សាំងដូសជំរុញ ដោយត្រូវសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ រៀប​ចំការចាក់វ៉ាក់សាំងដូសជំរុញ ដល់កម្មករ-និយោជិតរបស់ខ្លួន នៅតាមទីតាំងរោងចក្រ សហគ្រាស ឬអនុញ្ញាតឲ្យកម្មករ-និយោជិត បានទៅចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែលបានកំណត់ ព្រមទាំងផ្ដល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករ-នយោជិត ត្រូវចាក់វ៉ាក់សាំងដូសជំរុញ៕   

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៤៩ នាទីutes មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា២ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

Sokha Hotels

ព័ត៌មានពេញនិយម