ព័ត៌មានជាតិ
ពលករខ្មែរដែលបម្រើការងារនៅថៃ ចែករំលែកបទពិសោធថៅកែថៃរើសអើង ក្រោយមានជម្លោះព្រំដែន
ជនជាតិដើមភាគតិចគ្រឹងឈ្មោះ ពេង កាហេង ជាស្ត្រីមេម៉ាយ រស់នៅភូមិទៀមលើ ឃុំ កាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានចែករំលែកពីបទពិសោធដែលធ្លាប់ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ ជាទំនៀមទម្លាប់ ជនជាតិដើមភាគតិចក្នុងតំបន់របស់គាត់ កម្រងនឹងចាកចេញពីភូមិទៅធ្វើការនៅកន្លែងផ្សេង ឬក្រៅប្រទេសណាស់ ប៉ុន្តែដោយសារជីវភាពបានបង្ខំឱ្យគាត់ទៅប្រទេសថៃស្វែងរកការងារសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ អ្នកស្រី កាហេង បានសម្រេចចិត្តចាកចេញពីស្រុកកំណើត ហើយធ្វើដំណើរទៅខេត្តឈុនបុរី ប្រទេសថៃ តាមច្រកអន្តរជាតិដូង នាខេត្តបាត់ដំបង ដើម្បីទទួលបានឱកាសការងារ។ មុននឹងចូលធ្វើការនៅប្រទេសជាតិខាងនេះ ដែលជាថៅកែថៃ បានតម្រូវឱ្យបំពេញឯកសារជាច្រើ និង ភ្ជាប់ទៅជាមួយសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងកាតចាក់វ៉ាក់សាំងកូវីដ ១៩ ។
នៅប្រទេសថៃ នាងទទួលបានការងារធ្វើនៅក្នុងរោងចក្រដំឡើងកាមេរ៉ា ដោយទទួលបានប្រាក់ខែបើគិតជាថ្ងៃចន្លោះពី ៣០០ ទៅ ៤០០ បាតក្នុងមួយថ្ងៃ ហើយបូករួមទាំងប្រាក់បន្ថែមម៉ោងបន្ថែមអាចទទួលបានលើសនេះ។ ស្រ្តីរូបនេះ បានថ្លែងប្រាប់ថា ទោះបីជាប្រាក់ចំណូលរបស់នាងមានកម្រិតតិចតួចក៏ដោយ ប៉ុន្តែនាងបានកោតសរសើរចំពោះបរិយាកាសការងារដ៏ល្អនៅទីនោះ ហើយរោងចក្របានផ្តល់ឱ្យកន្លែងស្នាក់នៅ អាហារ និងការថែទាំសុខភាពប្រចាំឆ្នាំ។ ស្រ្តីជនជាតិ ពេង កាហេង ក៏បានផ្ញើមួយចំណែកតូចនៃប្រាក់ខែរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ដើម្បីផ្គត់ផ្គង់គ្រួសារ។

ទោះជាយ៉ាងណាក៏ដោយ ការងារដែលកំពុងធ្វើនោះត្រូវរងផលប៉ះពាល់ដោយសារភាពតានតឹងផ្នែកនយោបាយនៅតាមព្រំដែនរវាងកម្ពុជា និងថៃ ដែលនាំឱ្យមានការរើសអើងពីនិយោជក និងអ្នកគ្រប់គ្រងថៃមួយចំនួនចំពោះរូបគាត់។ ពេង កាហេង រំលឹកថា ពេលមកដល់ដំបូង នាងមិនមានបទពិសោធក្នុងការដំឡើងកាមេរ៉ាទេ គ្រានេះមានអ្នកជួយបង្ហាត់បង្រៀន និងប្រើពាក្យសមរម្យដល់រូបគាត់។ ប៉ុន្តែក្រោយស្ថានការណ៍ព្រំដែនតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ថៅកែជនជាតិថៃតែងស្តីបន្ទោស និងមើលងាយ ទើបនាងសម្រេចចិត្តត្រឡប់កម្ពុជាវិញ។
ជាមួយគ្នានេះ អ្នកស្រី កាហេង ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់សម្រួលសម្រួលផ្តល់អាហារ និងមានឡានក្រុងចាំទទួល ដើម្បីដឹកទៅស្រុកកំណើត។ ស្រ្តីជនជាតិភាគតិច បានចែករំលែកថា តាមពិតគាត់មិនចង់ធ្វើការនៅប្រទេសថៃ ប៉ុន្តែដោយសារអត់មានជម្រើស។ បើតាមអ្នកស្រី បើសិនជានៅកម្ពុជាទទួលបានប្រាក់ខែសមរម្យ និងផ្តល់អត្ថប្រយោជន៍ល្អនោះ គាត់សុខចិត្តធ្វើការនៅក្នុងប្រទេសវិញ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


