ព័ត៌មានជាតិ
ទង់ជាតិ ៧៥ ប្រទេស នៅមុខព្រះបរមរាជវាំង អបអរកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជា ជាម្ចាស់ផ្ទះ
ភ្នំពេញ៖ រយៈពេលជាច្រើនឆ្នាំកន្លងមកហេីយដែលព្រះរាជាណាចក្រកម្ពុជា បានចងទង់ជាតិនៃបណ្តាប្រទេសជាមិត្តនានា នៅសួនច្បារមាត់ទន្លេមុខព្រះបរមរាជវាំង ដេីម្បីបង្ហាញជាចំណងមិត្តភាព និងជួយលេីកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ។ នៅពេលនេះ គេសង្កេតឃេីញទង់ជាតិជាច្រេីនប្រទេសត្រូវបានចង និងបង្ហូតឡើងលេីជាថ្មីម្តងទៀតនៅលេីសួនច្បារស្របមាត់ទន្លេមុខព្រះបរមរាជវាំង ចាប់ពីសាលសន្និសីទចតុមុខ រហូតដល់រូបសំណាក តេជោមាស និងតេជោយ៉ត រួមជាមួយការតុបតែងលម្អទាំងសួនច្បារ និងភ្លេីងពណ៌ផ្សេងៗទៀត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនានេះថា ដោយមានការណែនាំពីអភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដាក់បង្ហាញទង់ជាតិតំណាង ប្រទេសជាមិត្តនានាចំនួន ៧៥ ប្រទេស ពីទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាមេរិកខាងជើង ខាងត្រូង ទ្វីបអាហ្វ្រិក ទ្វីបអូសេអានី ជាដើម។ ទង់ជាតិទាំងនោះត្រូវបានដាក់នៅសួនច្បារមាត់ទន្លេ បន្ទាប់ពីបានផ្លាស់ប្តូរមួយរយៈ ដើម្បីដាក់ជំនួសដោយទង់អាស៊ានក្នុងអំឡុងពេលកម្ពុជាធ្វេីជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។

គួររំលឹកថា រយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ ផ្តើមចេញពីនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វេីឱ្យប្រជាជនកម្ពុជាសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលនឹកស្មានដល់។ កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ក្លាយជាប្រជាជាតិមួយដែលមានសុខសន្តិភាព សេរីភាព ឯកភាព ស្ថេរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


