ព័ត៌មានជាតិ
កសិករឃុំធ្លក ស្រុកទ្រាំង សប្បាយចិត្តពេលឃើញស្រូវរបស់ខ្លួនលូតលាស់ល្អ
កសិកររស់នៅភូមិក្រាំងដៃ ឃុំធ្លកស្រុក ទ្រាំងខេត្តតាកែវ បានសំដែងក្តីរីករាយ ព្រោះបានឃើញដំ ណាំស្រូវរបស់ពួកគាត់លូតលាស់និងអាចទទួលផលបានយ៉ាងច្រើន។
លោកអ៊ុំ ហម កប ជាកសិកររស់នៅភូមិក្រាំងដៃ បានឲ្យដឹងថា ស្រូវធ្ងន់ឆ្នាំនេះលូតលាស់ល្អណាស់ដោយសារតែភ្លៀងធ្លាក់ជោគជាំ តែមិនលិចលង់រហូតដល់ងាប់ដើមស្រូវនោះទេ។

អ្វីដែលកសិករយើងរីករាយនោះ ព្រោះឆ្នាំនេះស្រូវដាក់ជីធម្មជាតិដូចរាល់ឆ្នាំក៏ព្រោះតែពេលធ្លាក់ភ្លៀងជោគជាំគឺបង្កឲ្យដីជីជាតិគ្រប់ស្រែនិងក្នុងភូមិបានហូចូលស្រែធ្វើឲ្យដើមស្រូវលូតលាស់ខ្លាំងដោយនឹកស្មានមិនដល់។
អ្វីដែលកសិករគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនោះគឺ ពេលដែលច្រូតកាត់រួចសូមឲ្យតម្លៃស្រូវបានថ្លៃខ្ពស់ទើបធ្វើឲ្យជីវភាពកសិករមានក្តីសង្ឃឹមដោយសារផលដំណាំរបស់ពួកគាត់។
ដោយឡែកលោកពូ មឿន ធិន ដែលរស់នៅក្នុងភូមិដដែល បានឲ្យដឹងដែរថាស្រូវរបស់កសិករក្នុងភូមិឃុំយើងនេះពិតជាល្អខ្លាំងណាស់ ហើយបើសិនល្អបែបនេះ គឺអាចទទួលផលមិនក្រោម៦តោនក្នុង១ហិកតា។ ហើយឆ្នាំនេះកសិករយើងអាចធ្វើស្រែបាន៣ដងក្នុង១ឆ្នាំព្រោះតែទឹកនៅតាមបឹងបួរនិងប្រឡាយមានពេញគ្រប់កន្លែងដែលងាយនិងបូមបញ្ចូលស្រែបន្ទាប់ពីស្ទូងរួច។
គួរបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៩កន្លងទៅ នៅក្នុងស្រុកទ្រាំងគឺធ្វើស្រែបានតែ២ដងប៉ុណ្ណោះក្នុង១ឆ្នាំ ព្រោះតែគ្មានទឹក។ខុសប្លែកឆ្នាំនេះទឹកសម្បូណាស់ព្រោះតែភ្លៀងធ្លាក់ជោគជាំគ្រប់កន្លែងតាំងពីខែមេសាមកម្ល៉េះ៕
អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ