ព័ត៌មានជាតិ
ប្រជាកសិករតាមបណ្តាស្រុកគោលដៅ និយមដាំដុះស្រូវស្រាល ច្រើនជាងស្រូវធ្ងន់ព្រោះអាចធ្វើបាន៣ដងក្នុង១រដូវកាល
ស្រូវស្រាលជាប្រភេទស្រូវដែលប្រជាកសិករគ្រប់បណ្តាស្រុកនិយមដាំដុះច្រើនជាងប្រភេទស្រូវធ្ងន់ បើទោះបីពូជ
ស្រូវធ្ងន់មានទីផ្សារល្អ និងមានតម្លៃថ្លៃជាងក៏ប្រជាកសិករមិននិយមដាំដុះដែរ ខណៈដែលកសិករថា ដាំដុះស្រូវធ្ងន់ជាការខាតពេលវេលា និងរកចំណូលថវិការផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់យឺតយ៉ាវជាងស្រូវស្រាល ដូចជាស្រូវស្រង៉ែ និង៥៤ ជាដើម។

កសិករក្នុងស្រុកមោងឫស្សី លោក សឹម ឌី បានលើកឡើងថា លោកមិនដែលធ្វើស្រូវប្រភេទស្រូវធ្ងន់នោះទេ ព្រោះស្រូវធ្ងន់ប្រភេទ ផ្ការំដូល និងសែនក្រអូប បើទោះបីមានទីផ្សារល្អជាងស្រូវស្រួលបន្តិច តែទិន្នផល និងប្រាក់ចំណូលគ្រួសារ បានតែ ១ឆ្នាំម្តងប៉ុណ្ណោះ។ លោកបន្តថា កសិករឥឡូវមិនដូចកសិករកាលពីដើមទេ គឺសម័យនេះកសិករឆ្លាតវ័យលើមុខរបរផលដំណាំស្រូវ ធ្វើយ៉ាងណាស្វែងរកពូជស្រូវប្រភេទស្រាល ឲ្យទទួលផលច្រើនដងក្នុង១រដូវកាល ទើបសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ដំណើរការពីមួយឆ្នាំទៅមួយឆ្នាំ ដូចជាប្រភេទស្រូវស្រង៉ែជាដើម មិនថាខែប្រាំងឬវស្សារនោះទេ គឺរយៈពេលដាំដុះត្រឹមតែ៩០ថ្ងៃបានទទួលផលហើយ ដោយក្នុង១ឆ្នាំធ្វើបាន៣ដងឯណ្ណោះ។ ព្រោះកសិករទាំងអស់បានពឹងផ្អែកសេដ្ឋកិច្ចគ្រួសារលើវិស័យកសិកម្មប៉ុណ្ណោះ ទើបសេដ្ឋកិច្ចគ្រួសាររបស់លោក និងកសិករផ្សេងទៀតនៅក្នុងឃុំពុងព្រះ ក្នុងស្រុកមោងឫស្សី បានល្អប្រសើរស្ទើរគ្រប់គ្រួសារ។

លោកបន្តថា “ខ្ញុំធ្លាប់ដាំដុះហើយ ប្រភេទស្រូវ ផ្ការំដួល និងសែនក្រអូប កាលពី២ឆ្នាំមុន គឺធ្វើការដាំដុះពេញ១រដូវកាល រហូតដល់អំឡុងខែ១២ ទើបប្រមូលផល និងមានចំណូលគ្រួសារ អ៊ីចឹងវាស្ទះសេដ្ឋកិច្ចគ្រួសារ ម្យ៉ាងទៀតប្រភេទស្រូវ សែនក្រអូប ងាយនិងប្រឈមរងគ្រោះជាមួយនឹងសត្វល្អិតបំផ្លាញណាស់ ដែលធ្វើឲ្យគ្រួសារខ្ញុំខាតបង់សេដ្ឋកិច្ច យ៉ាងដំណំកាលណុះ“។
មិនខុសគ្នាប៉ុន្មានពីកសិករម្នាក់ទៀតនោះប៉ុន្មានទេ គឺលោក ណុប ឡឹប រស់នៅក្នុងឃុំមោងឫស្សី រួមនិងកសិករជាច្រើនផ្សេងទៀត បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា “តាំងពីខាតបង់យ៉ាងធ្ងន់ធ្ងរម្តងមក ខ្ញុំឈប់ធ្វើការដាំដុះស្រូវប្រភេទធ្ងន់ កាលណុះ ខ្ញុំបានធ្វើស្រូវប្រភេទ ផ្ការំដួល២ហិកតា និងសែនក្រអូប៥ហិកតា គឺត្រូវបានសត្វល្អិតកំទេចចោលស្ទើរទាំងស្រុងតែម្តង ធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់ខ្ញុំស្ទើររកប្រាក់១រៀលគ្មាន ហើយជំពាក់ថ្លៃជីចិនក៏ច្រើន“។លោកបន្តថា “ក្រោយពីខាតបង់ ខ្ញុំក៏ប្រញ៉ាប់ដាក់ស្រូវស្រង៉ែ ទើបបានស្រង់ដើមឡើងងវិញ រហូតដល់ពេលនេះក៏បានធូធាវិញ តាមរយះពូជស្រូវស្រាលនេះហើយ“។

ជាមួយនេះដែរ ខាងមន្ត្រីនៃមន្ទីរកសិកម្មខេត្ត បានទទួលស្គាល់ថា បច្ចុប្បន្នប្រជាកសិករពិតជានិយមណាស់ លើផលដំណាំស្រូវស្រាល ដូចជាប្រភេទស្រូវស្រង៉ែ និង៥៤ជាដើម ព្រោះស្រូវប្រភេទស្រាលបានហុចផលបានត្រឹមរយះពេល៩០ថ្ងៃប៉ុណ្ណោះពួកគាត់ និងបានប្រមូលផលហើយ។ លោកថា ស្រូវសែនក្រអូបមិនប្រកាន់រដូវទេ តែអាយុកាលវែងជាងស្រូវស្រាល បើគិតពីការដាំដុះ និងប្រមូលផល មានអាយុកាល១០៥ថ្ងៃ តែបើបូកទាំងធ្វើដីផង មានរយៈពេល១២០ថ្ងៃ។ ម្យ៉ាងទៀតស្រូវ សែនក្រអូប កសិករមិននិយមដាំដុះដោយសារតែស្រូវប្រភេទនេះមានរោគច្រើន។ ហើយស្រូវស្រាលដូចជាស្រូវស្រង៉ែ និង៥៤ លោកថា មិនមានរោគច្រើនបៀតបៀននោះទេ ហើយកសិករគាត់ចំណេញពេល ដោយ១ឆ្នាំគាត់ទទួលបាន៣ដង ដែលធ្វើឲ្យសេដ្ឋកិច្ចគ្រួសារពួកគាត់បានប្រសើរគ្រប់គ្រួសារ បើទោះបីមានការណែនាំពីរដ្ឋមន្ត្រីកសិកម្ម ឲ្យពួកគាត់ធ្វើការដាំដុះក៏ពួកគាត់មិននិយមដាំដែរ។ លោកថា ចំណែកស្រូវផ្ការំដួល គឺជាប្រភេទស្រូវកណ្តាល គឺជាស្រូវប្រកាន់រដូវបើទោះមានការណែនាំពីរដ្ឋមន្ត្រីក៏កសិករមិនដាំដែរ ព្រោះស្រូវផ្ការំដួល ក៏១ឆ្នាំទទួលបានទិន្នផលតែម្តងដែរ។
លោក ហេង សិទ្ធ បន្តថា បើគិតត្រឹមពេលនេះ កសិករបានធ្វើការដាំដុះពូជស្រូវផ្ការំដួល និងសែនក្រអូប មានប្រមាណជាង១៦មុឺនហិកតាហើយ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


