Connect with us

ព័ត៌មានអន្ដរជាតិ

​ថៃ​យក​ចិត្តពលករខ្មែរ​ជិត​៥ម៉ឺន​នាក់​​​ឲ្យ​បន្តស្នាក់​នៅ​ធ្វើការ​នៅ​ថៃ

បានផុស

នៅ

យោង​សេចក្តីរាយការណ៍​របស់​សារព័ត៌មានថៃ​នៅថ្ងៃសៅរ៍​នេះ ​នាយកដ្ឋាន​ការងារ​​របស់​ប្រទេស​ថៃ បាន​ស្នើ​ឱ្យ​ពលករ​ខ្មែរ​​ដែល​​កាន់​បណ្ណការងារ​បណ្តោះអាសន្ន​ចំនួន​៤៧០០០​នាក់​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​រហូត​ដល់​ព្រំដែន​បើក​ឡើង​វិញ ​ខណៈពេលដែល​​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​​ត្រៀម​លក្ខណៈសម្បត្តិគ្រប់​គ្រាន់​ទទួលពលករ​​​​វិល​ចូលប្រទេសវិញ​ក្នុង​​ជម្លោះ​ព្រំដែន​កំពុង​បន្ត​។

ពលករខ្មែរ​វិល​ចូលប្រទេសវិញក្នុងពេលកន្លងមក។ KPT
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​សារព័ត៌មាន Khaosod ​បាន​រាយការណ៍​នៅរសៀល​ថ្ងៃសៅរ៍​នេះ​ថា នាយកដ្ឋានការងារ​របស់​ថៃ​កំពុងពិភាក្សាជាមួយភ្នាក់ងារសន្តិសុខ ដើម្បីអនុញ្ញាតឱ្យពលករខ្មែរចំនួន ៤៧០០០ នាក់នៅតាមព្រំដែនបន្តធ្វើការរហូតដល់ច្រកព្រំដែនបើកឡើងវិញ។

លោក Somchai Morakotsriwan អគ្គនាយកនៃនាយកដ្ឋានការងារ បានបង្ហាញកាលពីថ្ងៃសៅរ៍ថា បន្ទាប់ពីកិច្ចប្រជុំរួមគ្នាជាមួយតំណាងភ្នាក់ងារសន្តិសុខ រួមមានកងទ័ពភូមិន្ទថៃ កងទ័ពជើងទឹកថៃ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ បញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) និងក្រុមប្រឹក្សាសន្តិសុខជាតិ ការពិភាក្សាត្រូវបានធ្វើឡើងទាក់ទងនឹង​ពលករកម្ពុជានៅតាមព្រំដែនដែលកាន់លិខិតឆ្លងដែនបណ្តោះអាសន្ន។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ពលករ​ដែល​កាន់​​​លិខិត​​ឆ្លង​ដែន​បណ្តោះអាសន្ន​ទាំងនេះមិនអាចចេញ និងចូលប្រទេស​ថៃ​វិញ​ដើម្បីធ្វើការដោយសារវិធានការបិទព្រំដែន ដែលជាបញ្ហាសំខាន់មួយរាយការណ៍ដោយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយ​ជំរុញឱ្យមានការដោះស្រាយឱ្យបានទាន់ពេលវេលា។

វិធានការ​បិទ​ព្រំដែន​នៃប្រទេសកម្ពុជា​​និង​ថៃ ផ្តើម​លើង​ដោយ​វិធានការ​​របស់​​យោធាភូមិភាគ​២​របស់​ថៃដែល​ជា​អ្នក​ផ្តើម​បង្ក​អរិភាព​​ជាមួយកម្ពុជា ដោយ​ការ​​ទន្ទ្រាន​ចូលទឹកដី​កម្ពុជា និង​​​បង្ក​ការ​ផ្ទុះ​អាវុធ​កាល​ថ្ងៃទី​២៨ខែឧសភា ដែលនាំទៅដល់​ភាពតានតឹង​រវាង​កម្ពុជា​និង​ថៃ។ ជាការ​ឆ្លើយ​តប​ចំពោះវិធានការ​​បិទ​ព្រំដែន​ ​ភាគី​កម្ពុជា​​បាន​បិទ​ច្រកទ្វារ​ព្រំដែន ហើយ​បាន​ប្រកាសថា នឹង​បើក​វិញ ពេលដែលណាដែលភាគី​ថៃ​បើក​មុន។

លទ្ធផលដំបូងនៃកិច្ចពិភាក្សារួមគ្នានេះគឺគ្រប់ស្ថាប័នទាំងអស់យល់ព្រមអនុញ្ញាតឱ្យពលករខ្មែរមួយក្រុមនេះស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃជាបណ្ដោះអាសន្ន។ ប៉ុន្តែពួកគេត្រូវតែរាយការណ៍ទៅការិយាល័យអន្តោប្រវេសន៍ (IM) រៀងរាល់ ៣០ ថ្ងៃម្តង។ នេះជាវិធានការបណ្តោះអាសន្នពិសេសដើម្បីអនុញ្ញាតឱ្យពួកគេស្នាក់នៅរហូតដល់ច្រកព្រំដែនបើកឡើងវិញ។ នៅពេលដែលព្រំដែនបើក ពលករទាំងនេះត្រូវចាកចេញពីប្រទេសក្នុងរយៈពេល៧ថ្ងៃ។

លោក Somchai បញ្ជាក់ថា សេចក្តីសន្និដ្ឋានទាំងនេះនឹងត្រូវដាក់ជូនគណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករ​បរទេស (CFWMP) ដើម្បីធ្វើការពិចារណា និងអនុម័ត ហើយបន្ទាប់មកផ្ញើជូនគណៈរដ្ឋមន្ត្រី (CRM) ពិនិត្យភ្លាមៗ។ បណ្តោះអាសន្ន ភ្នាក់ងារសន្តិសុខនឹងគ្រប់គ្រង និងរក្សាសណ្តាប់ធ្នាប់។

លោក Somchai បានសង្កត់ធ្ងន់ថា និយោជកនៅតែត្រូវការកម្មករកម្ពុជាមួយក្រុមនេះសម្រាប់ការងារកសិកម្មពេញមួយឆ្នាំ ជាពិសេសសម្រាប់ការប្រមូលផលផ្លែឈើតាមរដូវ​កាល​ ដូចជា​ ផ្លែមង្ឃុត​ ជាដើម​។ ជាធម្មតា ប័ណ្ណការងារមានសុពលភាពរយៈពេល ៩០ថ្ងៃ ហើយការអនុញ្ញាតឱ្យស្នាក់នៅក្នុងព្រះរាជាណាចក្រមានរយៈពេល ៣០​ថ្ងៃ។ មានកម្មករប្រហែល ៤៧០០០ នាក់នៅក្នុងក្រុមនេះ ជាមួយនឹងប័ណ្ណការងារដំបូងពី ៧០០០ទៅ ៨០០០នាក់នឹងផុតកំណត់ក្នុងពេលឆាប់ៗនេះ៕​

រ៉ាន់ រើយ​

ពលករខ្មែរ​វិលចូលប្រទេសវិញ​ក្នុងពេលកន្លងមក។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រែក១១កន្លែង​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ត្រូវទឹកទន្លេមេគង្គហូរចូលបណ្តេីរៗហេីយ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញឃាត់ខ្លួនមនុស្ស១៤៩នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលករខ្មែរ១៦នាក់ ត្រូវបានបញ្ចូនមកកម្ពុជាតាមច្រកទ្វារព្រំដែនចាំយាម

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ច បង្ក្រាបទីតាំងបង្កប់បទល្មើសឆបោកតាមអនឡាញ ឃាត់ជនជាតិចិន៣នាក់ និងដកហូតវត្ថុតាំងមួយចំនួន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ចែករំលែកបទពិសោធក្របខណ្ឌអភិបាលកិច្ច និងការគ្រប់គ្រងគាំពារសង្គម ដល់គណៈប្រតិភូនៃប្រទេសឡាវ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រឡប់ត្រឡិន! អនុរដ្ឋមន្ត្រីការពារជាតិថៃនិយាយផ្សេង មេភូមិភាគ២ និយាយផ្សិង រឿងសង់របង

សន្តិសុខសង្គម២០ ម៉ោង មុន

CMAC រកឃើញអាវុធវែង៥២ដើមកប់ទុកក្នុងដីបម្រើឲ្យសមរភូមិកាលពីសម័យសង្គ្រាម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេភូមិភាគ២ថៃ ថា ជនកំសាកដែលលួចវាយទាហានកម្ពុជា ប្រហែលដោយសារទប់អារម្មណ៍មិនជាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទុកពេល៥០ថ្ងៃឲ្យ ពូទីន បើមិនព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាមេរិកនឹងប្រើធម៌ក្តៅ

Sokha Hotels

ព័ត៌មានពេញនិយម