ព័ត៌មានអន្ដរជាតិ
រដ្ឋ តិចសាស់ ប្រកាសអាសន្ន ខណៈទឹកជំនន់ដ៏អាក្រក់ សម្លាប់មនុស្សលើស២០នាក់
តំបន់មួយចំនួនក្នុងរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក បានប្រកាសអាសន្នទឹកជំនន់ ខណៈគ្រោះធម្មជាតិដ៏អាក្រក់នេះសម្លាប់មនុស្សចំនួន២៤នាក់។

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃសៅរ៍ទី៥ខែកក្កដាឆ្នាំ២០២៥ ទឹកជំនន់នេះ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ បណ្តាលឲ្យទឹកទន្លេ Guadalupe ហក់ឡើងខ្ពស់ជាង៦ម៉ែត្រក្នុងរយៈពេលមិនដល់មួយម៉ោងផង ហើយក៏មិនមានការជូនដំណឹងនិងព្រមានទាន់ពេលដែរ។
ការហក់ឡើងយ៉ាងឆាប់រហ័សនៃទឹកទន្លេ Guadalupe បង្កជាគ្រោះថ្នាក់ដល់មនុស្សជាច្រើន ជាពិសេសអ្នកបោះជំរំនៅ Camp Mystic ដែលជាជំរំរដូវក្តៅសម្រាប់ក្មេងស្រីគ្រីស្ទាននៅតាមដងទន្លេតែម្តង។

ក្រុមជួយសង្គ្រោះនៅតែស្វែងរកកុមាររហូតដល់ទៅ២៥នាក់ ក្នុងចំណោមក្មេងស្រី៧៥០នាក់ដែលចូលរួមក្នុងនេះ ស្ថិតនៅចម្ងាយ១០៤គីឡូម៉ែត្រ ភាគពាយព្យទីក្រុង San Antonio ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅសោកនាដកម្មនេះថា «គួរឲ្យតក់ស្លុត» និង «គួរឲ្យភ័យខ្លាច» ខណៈសេតវិមានសន្យាផ្តល់ជំនួយបន្ថែម។
នេះជាសោកនាដកម្មគ្រោះទឹកជំនន់ដ៏សាហាវក្នុងប្រវត្តិសាស្រ្តរដ្ឋ ដែលវាយប្រហារតំបន់កណ្តាល ជាពិសេស Texas Hill រួមទាំងតំបន់ជុំវិញ Kerrville, Ingram និង Hunt ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទឹកជំនន់ភ្លាមៗនៅរដ្ឋតិចសាស់ សម្លាប់មនុស្ស១៣នាក់ និងក្មេងស្រីជាង២០នាក់បាត់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


