ព័ត៌មានជាតិ
ក្រសួងសាធារណការ ពិន័យរថយន្តដឹកលើសទម្ងន់ ០៣គ្រឿង នៅលើផ្លូវជាតិ៤៨
ក្រុមការងារត្រួតពិនិត្យយានយន្តចល័តរបស់ក្រសួង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងស្ថានីយជញ្ជីងអចល័ត បឹងឃុនឆាង ខេត្តកោះកុង ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ២ទីតាំង លើផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ពិន័យរថយន្តចំនួន៣ គ្រឿង។

បើតាមក្រសួងសាធារណការ នៅចំណុចគ.មលេខ៦៨ ស្រុកបុទុមសាគរ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន០៤គ្រឿង ផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ចំនួន ០២គ្រឿង ចន្លោះពី៤៥តោនដល់៤៦តោន លើសទម្ងន់អនុញ្ញាត ចន្លោះពី២០ដល់២១តោន។

នៅចំណុចគ.មលេខ៣ ស្រុកស្រែអំបិល ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន០៣គ្រឿង មានបិទឡូហ្គោ CR, P ក្នុងនោះផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ចំនួន០១គ្រឿង ចំនួន ៤៨តោន លើសទម្ងន់អនុញ្ញាត ២៣តោន។

សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៧គ្រឿង ផ្ទុកលើសទម្ងន់ចំនួន០៣គ្រឿង ចន្លោះពី២០តោនដល់២៣តោន ត្រូវបានពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថានៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


