ព័ត៌មានជាតិ
អូត្រែលធ្លាប់តែឆ្លងទូក ឥឡូវស្ពានថ្មលេចឡើងត្រដែត បញ្ចប់អាជីពរត់ទូកដ ពលរដ្ឋមានសុវត្ថិភាព
ដៃព្រែកដងទន្លេមេគង្គអូត្រែលដែលជួបហានិភ័យខ្ពស់សម្រាប់សិស្សានុសិស្សរួមនិងប្រជាពលរដ្ឋឆ្លងកាត់នៅរដូវទឹកឡើងតាមទូកដ នៅក្នុងភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ត្រូវបានអាជ្ញាធរខេត្ត ស្ថាបនាស្ពានបេតុងថ្មីជំនួសវិញ។

លោកហាំ ម៉ុល អ្នកបច្ចេកទេសសាងសង់ស្ពានបានបញ្ជាក់ថា៖ ក្រុមការងារកំពុងពន្លឿនការស្ថាបនាស្ពាននេះឱ្យហើយនៅចុងខែមិថុនាខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកបានងាយស្រួលពីភូមិឃុំមួយទៅភូមិឃុំមួយទៀតដោយមិនចាច់ឆ្លងទូកដូចពីមុននោះទេ។
លោកបន្តថា៖ គិតមកដល់ថ្ងៃ ៨ មិថុនានេះក្រុមបច្ចេកទេសសម្រចការស្ថាបនាបាន៩៥%ហើយ ចំណែកការងារនៅសេសសល់ ដូចជាបង្កាន់ដៃស្ពាន-ការចាក់សាប់ជម្រាលក្បាលស្ពានទាំងសងខាង-និងការរៀបចំរចនាបទផ្សេងៗ ដើម្បីតុបតែងលំអរ និងធ្វើឱ្យហើយនៅចុងខែមិថុនានេះតែម្តង។

លោកសេកសំអុលប្រជាពលរដ្ឋនៅភូមិអូរត្រែលឃុំថាឡាបរិវ៉ាត់ បានទទួលស្គាល់ថា៖ នៅពេលមានស្ពានឆ្លងកាត់ ប្រជាពលរដ្ឋយើងងាយស្រួលក្នុងការដឹកកសិផលចេញចួល កូនចៅទៅសាលារៀន បានទាន់ពេលវេលានឹងមិនភ័យព្រួយពីការឆ្លងទូកដរជួបហានិភ័យទៀតនោះទេ។
លោកបន្តថា៖នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំខេត្ត ស្រុក បានគិតគូរដោះស្រាយភាពលំបាកជូនប្រជាពលរដ្ឋទោះបីយូរកន្លងមកមិនបានធ្វើ តែឥឡូវនេះទទួលបានសមិទ្ធផលថ្មីស្រួលធ្វើចរាចរណ៍ទៅមក បើគេធ្វើឯកជនគេយកលុយពេលចុះឡើងឥឡូវនេះយើងអត់ពិបាកទេវាស្រួលសប្បាយចិត្តពីមុនមកពិបាកណាស់កូនចៅទៅរៀនខកខានពេលទឹកជនមួយថ្ងៃ២ថ្ងៃសិស្សអត់បានទៅរៀនឥឡូវស្រួលហើយបានអំណោយរាជរដ្ឋាភិបាលបានជួយប្រជាពលរដ្ឋយើងខ្ញុំទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ ស្ពានបេតុងថ្នីនេះមានប្រវែង៩០ម៉ែត្រ ទទឹង៨ម៉ែត្រ តភ្ជាប់គ្នាផ្លូវគ្រួសក្រហមទៅឃុំចំនូន៣ មានឃុំអូររៃ -ឃុំកាំងចាមទៅឃុំសៀមបូករហូតដល់ព្រំប្រទល់ទឹកដីខេត្តក្រចេះ នឹងមួយផ្នែកទៀតតភ្ជាប់ទៅឃុំថាឡាបរិវ៉ាត់ មកទីរួមស្រុកតាមផ្លូវបេតុងក្នុងចំងាយផ្លួវប្រវែងជាង៥គីឡូម៉ែត្រទើបសាងសង់ថ្មី ដែលបានផ្តល់ផលប្រយោជន៍សំខាន់សម្រាប់ប្រជាពលរដ្ឋដឹកផលកសិកម្មនិងទំនិញផ្សេងៗយកទៅដោះដូរនៅទីផ្សាររួមខេត្តស្ទឹងត្រែងជាលក្ខណៈសេដ្ឋកិច្ចគ្រូសារផងដែរ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


