ព័ត៌មានជាតិ
កូនខ្មែរត្រូវចាំ! ៦០ឆ្នាំមុន កម្ពុជាឈ្នះថៃ អ្វីខ្លះ រឿងក្តីប្រាសាទព្រះវិហារ ពីតុលាការអន្តរជាតិ?
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២ នេះ គឺជាខួបទី៦០ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤។ ព្រះករុណាព្រះមហាវីរក្សក្សត្រ ព្រះបរមរតនកោដ្ឋ (នរោត្ដម សីហនុ) បានប្តឹងទៅតុលាការយុត្តិធម៌អន្តជាតិ ទីក្រុងឡាអេ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩។ សាលក្រមតុលាការអន្តរជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានកាត់សេចក្តីដោយសម្រេចប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញ ក្រោយពីថៃបានឈ្លានពានកាន់កាប់ប្រាសាទព្រះវិហារ។

តុលាការយុត្តិធម៌អន្តជាតិ ICJ បានចេញសាលដីការនេះ ដោយបានសម្រេចសេចក្តីថា៖
១. ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា
២. ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា
៣. ថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។

ក្រោយពីសាលក្រមប៉ុន្មានថ្ងៃ ថៃក៏បានធ្វើរបងលួសបន្លា ដោយឯកតោភាគីដែលកំណត់ដោយគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦២ ជាខ្សែព្រំដែន។
ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជា សម្បិត្តបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ ប្រទេសកម្ពុជាបានចំណាយពេលជាង៧ ឆ្នាំក្នុងដំណើរការស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោកនេះ។

នៅឆ្នាំ២០០១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើសំណើជាផ្លូវការ ដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក។ ពេលនោះថៃទាមទារឱ្យមានការចុះបញ្ជីរួមគ្នា តែកម្ពុជាជំទាស់ដោយសារ ប្រាសាទព្រះវិហារជារបស់កម្ពុជា ស្ថិតនៅក្នុងទឹកដីកម្ពុជា។
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការយូណេស្កូ បានសម្រេចធ្វើពិធីផ្លូវការ ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក។ ថៃមានការខឹងយ៉ាងខ្លាំង ក្រោយការទាមទាររបស់ខ្លួនមិនបានសម្រេច។ បន្ទាប់ពីការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក កងទ័ពថៃក្រោមការដឹកនាំរបស់រដ្ឋាភិបាល អភីសុីត នៃគណៈបក្សប្រជាធិបតេយ្យថៃ បានឈ្លានពានតំបន់ប្រាសាទព្រះវិហារជាបន្តបន្ទាប់ចំនួន ៤ លើក៖ លើកទី១ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨, លើកទី២ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៩, លើកទី៣ ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០១១ និងលើកទី៤ ថៃបានធ្វើការវាយប្រហារនៅតាមបណ្តោយព្រំដែនក្នុងតំបន់ផ្សេងៗទៀត នៅថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១១។

កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ឱ្យបកស្រាយសាលដីកាក្រុងឡាអេ ឆ្នាំ១៩៦២ ឡើងវិញ។ នៅថ្ងៃទី១១ ខែខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញ បានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ។ ប៉ុន្តែ សេចក្ដីសម្រេចលើកទី២នេះ នៅតែមិនអាចចាប់បង្ខំឱ្យថៃអនុវត្តតាមបានដដែល៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


