ព័ត៌មានជាតិ
ឯកអគ្គរាជទូតថាការបន្លំយកជនជាតិម៉ុងតាញ៉ាមកបាតុកម្មមុខទូតខ្មែរជាសកម្មភាពមិនថ្លៃថ្នូរ
ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក កុយ គួង ថាមានមនុស្សប្រមាណ៨០នាក់បានធ្វើបាតុកម្មមុខទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០ ខែឧសភា តែក្នុងនោះមានប្រមាណ៨០ភាគរយគឺជាជនជាតិម៉ុងតាញ៉ាមិនមែនជនជាតិខ្មែរទេ។ លោកយល់ថាការយកជនជាតិផ្សេងមកតវ៉ាមុខស្ថានទូតរបស់ខ្លួនគឺជាបាតុកម្មមិនថ្លៃថ្នូរ។

លោក កុយ គួង បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះថា ក្រុមបាតុករបានធ្វើបាតុកម្មនៅរសៀលថ្ងៃទី១០ ខែឧសភា ដោយមានតែខ្មែរពិតប្រាកដប្រមាណតែ២០នាក់ប៉ុណ្ណោះ ក្រៅពីនោះ៦០នាក់ផ្សេងទៀតគឺជាជនជាតិម៉ុងតាញ៉ាព្រមទាំងកាន់ទង់ជាតិម៉ុងតាញ៉ាថែមទៀតផង។
លោកថា៖ «បាតុកម្មនេះ មិនមានលក្ខណៈថ្លៃថ្នូទាល់សោះ ព្រោះយកជនជាតិម៉ុងតាញ៉ាចំនួន៨០% មកបន្លំធ្វើជាខ្មែរ ដើម្បីអោយឃើញខ្មែរចូលរួមច្រើន»។
ក្នុងរូបភាពដែលបង្ហោះលើបណ្ដាញសង្គមពីបាតុកម្មកាលពីថ្ងៃទី១០ ខែឧសភានោះឱ្យឃើញពីការលើកបដានិងទង់ជាតិដោយក្នុងនោះមានទង់ជាតិអាមេរិក កម្ពុជា ហើយទង់ជាតិម៉ុងតាញ៉ាគេឃើញមានច្រើនជាងគេក្នុងពេលបាតុកម្មនោះ។

លោកបានឱ្យដឹងបន្ថែមថា បាតុករមិនបានដាក់ញត្តិជាផ្លូវការទាមទារអ្វីនោះទេ ក្រៅពីស្រែកនៅក្រៅស្ថានទូតឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ទោសមួយចំនួន ស្ដារប្រជាធិបតេយ្យ យកករណីកោះគុតទៅតុលាការអន្តរជាតិ ព្រមជេរប្រមាទថ្នាក់ដឹកនាំជាដើម។ លោកយល់ថា ការធ្វើបាតុកម្មដដែលៗនេះគឺគ្រាន់តែដើម្បី ចិញ្ចឹមចលនាប្រឆាំងរបស់ពួកគេប៉ុណ្ណោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


