ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ៖ ត្រឹមថ្ងៃ៩ មិថុនា ២០២៤ គ្មានការបើកច្រកប្រាសាទព្រះវិហារពីខាងថៃចូលមកកម្ពុជាឡើយ
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត យង់ ពៅ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ គ្មានឡើយការបើកច្រកប្រាសាទព្រះវិហារពីខាងថៃចូលមកកម្ពុជាឡើយ។ នេះបើតាមវីដេអូរយៈពេល៤២វិនាទី ដែលលោក យង់ ពៅ ឈរអត្ថាធិប្បាយនៅខាងមុខច្រកចូលប្រាសាទព្រះវិហារពីខាងប្រទេសថៃមកកម្ពុជា ដែលបានបិទកាលពីឆ្នាំ២០០៨ គ្រាដែលភាគីទាំងពីរប្រឈមចុងអាវុធដាក់គ្នា។

លោកបណ្ឌិត យង់ ពៅ អះអាងនៅក្នុងវីដេអូដូច្នេះ ៖« ថ្ងៃនេះ ថ្ងៃអាទិត្យ រសៀលថ្ងៃអាទិត្យទី០៩ មិថុនា ២០២៤ ខ្ញុំបានមកដល់តំបន់ប្រាសាទព្រះវិហារ ហើយនេះគឺជាតំបន់ព្រំដែនដែលយើង(កម្ពុជា) បិទច្រក កាលពីមានទំនាស់កម្ពុជា-ថៃ នៅឆ្នាំ២០០៨ ហើយយើងបានបិទ ហើយថ្ងៃនេះគឺនៅតែបិទនៅឡើយទេ»។
តាមការអះអាងរបស់លោកបណ្ឌិត ការណ៍ដែលលោក ចុះទៅដល់ទីតាំង និងអធិប្បាយវីដេអូនៅមុខច្រកចូលប្រាសាទព្រះវិហារពីខាងថៃចូលមកកម្ពុជាដូច្នេះ គឺបន្ទាប់ពីមានការផ្សព្វផ្សាយបំផ្លើស បំភ្លៃលើបណ្ដាញទំនាក់ទំនងសង្គមថា មានការបើកច្រកចូលប្រាសាទព្រះវិហារពីខាងថៃចូលមកកម្ពុជា។

គួររម្លឹកថា កាលពីឆ្នាំ២០២៣ និងនៅដើមឆ្នាំ២០២៤ ភាគីថៃធ្លាប់មានបំណងចង់ឱ្យបើកច្រកចូលប្រាសាទព្រះវិហារដែលបានចាក់សោរជាប់យ៉ាងជិត។ ប៉ុន្តែបំណងនេះ មិនបានក្លាយជាការពិតឡើយ។
ដោយឡែកតាមសម្ដីដែលលោក យង់ ពៅ អះអាងនៅក្នុងវីដេអូដដែល ក្នុងពេលលោកជួបជាមួយកងទ័ពកម្ពុជាដែលឈរជើងតាមបន្ទាត់ព្រំដែននៅតំបន់ប្រាសាទព្រះវិហារ កងទ័ពមិនចង់ឱ្យបើកច្រកចូលឡើយ ត្បិតថាមិនផ្ដល់ជាផលចំណេញអ្វីសម្រាប់កម្ពុជាឡើយ៕
សូមទស្សនាវីដេអូដែល លោកបណ្ឌិត យង់ ពៅ អត្ថាធិប្បាយពីខាងមុខច្រកចូលប្រាសាទព្រះវិហារពីខាងប្រទេសថៃចូលមកកម្ពុជា ទាំងស្រុង៖
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


