Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

បានផុស

នៅ

រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរអិលធ្លាក់​ចូល​ជ្រលងភ្នំនៅក្នុងប្រទេសស្រីលង្កា សម្លាប់មនុស្ស ២១នាក់ និង ៣៥នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី១២ខែឧសភានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ នៅជិតទីប្រជុំជន Kotmale ចម្ងាយប្រហែល ១៤០គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីកូឡុំបូ (Colombo) ក្នុងតំបន់ភ្នំមួយនៅ​ភាគ​កណ្តាលប្រទេសស្រីលង្កា។

រថយន្តក្រុងនេះ​ជារថយន្តរបស់ក្រុមហ៊ុន​រដ្ឋ និងដឹកអ្នកដំណើរប្រមាណ៥០នាក់​ពេលកើតហេតុ។ ក្រោយកើតហេតុមានមនុស្ស២១នាក់ស្លាប់ ខណៈ៣៥នាក់ទៀតបញ្ជូនទៅមន្ទីពេទ្យ។

អ្នកបើកបររថយន្តបានរងរបួស ខណៈប៉ូលិសបានបើកការស៊ើបអង្កេត ដើម្បីបញ្ជាក់ថាតើអ្នកបើកបរស្ថិនក្នុង​ស្ថានភាព​មិនប្រុងប្រយ័ត្ន ឬក៏​កំហុសបច្ចេកទេសនៃរថយន្តក្រុង ទើបបណ្តាលឱ្យមានគ្រោះថ្នាក់នេះ។

គួរបញ្ជាក់ថា គ្រោះថ្នាក់​រថយន្តក្រុងបណ្ដាលឲ្យមនុស្ស​ស្លាប់​តែងតែ​កើតមាន​ជា​ញឹកញាប់​ក្នុង​ប្រទេស​ស្រីលង្កា ជាពិសេស​នៅតាម​តំបន់​ភ្នំ ដែល​ជារឿយៗ​បណ្តាលមកពី​ការបើកបរ​ដោយ​មិន​ប្រុងប្រយ័ត្ន និង​ផ្លូវ​តូច​ចង្អៀត៕

(រូបភាព៖ AP)

អត្ថប​ទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម