ព័ត៌មានជាតិ
បន្ទាន់! លោក គួច ចំរើន បញ្ជាឱ្យអាជ្ញាធរស្វែងរកជនជាតិនីហ្សេរីយ៉ាកើតជំងឺអ៊ុតស្វាដែលរត់ពីថៃចូលមកខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសៅរ៍នេះ បានប្រកាសឱ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់យកចិត្តទុកដាក់ស្រាវជ្រាវឱ្យបានហ្មត់ចត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីឃើញ ឬដឹងថា បុរសសញ្ជាតិនីហ្សេរីយ៉ាកើតជំងឺអ៊ុតស្វារត់គេចពីប្រទេសថៃ បន្ទាប់ពីទទួលដំណឹងថា បុរសរូបនេះបានឆ្លងមកខេត្តព្រះសីហនុ។

តាមរយៈសារសំលេងបន្ទាន់នៅរសៀលថ្ងៃទី២៣ កក្កដា នេះ លោកអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖« សូមឯកឧត្តមលោកជំទាវលោកលោកស្រីថ្នាក់ដឹកនាំរបស់យើងក្រុងស្រុកមន្ទីរទេសចរណ៍មន្ទីរការងារសូមជួយយកចិត្តទុកដាក់ទាំងអស់គ្នាជនជាតិនីហ្សេរីយ៉ារូបនេះជាបុគ្គលកើតជំងឺអ៊ុតស្វា បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃហើយឮតាមដំណឹងថាបានឆ្លងកាត់ចូលមកកាន់ខេត្តព្រះសីហនុរបស់យើង។ ដូចនេះ សូមបង្កើនការយកចិត្តទិកដាក់ខ្ពស់ហើយបើឃើញ ឬមានដំណឹងពីបុរសនេះ សូមរាយការណ៍ជាបន្ទាន់មកសុខាភិបាល ដើម្បីចាត់វិធានការគ្រប់គ្រងឱ្យបានលឿនបំផុត»។លោកអភិបាលខេត្ត ក៏បានស្នើឱ្យអ្នកពាក់ព័ន្ធមន្ទីរ កងកម្លាំងប្រដាប់អាវុធ យកចិត្តទុកដាក់ និងចាត់ចែងប្រកបដោយប្រសិទ្ធភាពខ្ពស់។

គេហទំព័រ Thaiger បានឱ្យដឹងថា ថៃ កំពុងតាមស្វែងរកបុរសសញ្ជាតិនីហ្សេរីយ៉ាម្នាក់អាយុ២៧ឆ្នាំ ដែលត្រូវបានគេកំណត់ថា ជាអ្នកជំងឺអុតស្វា ទី១របស់ប្រទេសថៃ នៅភូកេត។ គាត់បានបាត់ខ្លួន បន្ទាប់ពីមិនបានរាយការណ៍ទៅមន្ទីរពេទ្យ ហើយថៃកំពុងបន្តស្វែងរកបុគ្គលនេះផងដែរ។ បច្ចុប្បន្ន បុរសម្នាក់នេះ ត្រូវបានគេជឿថា បានរត់ចេញពីប្រទេសថៃ ដោយហែលទឹកឆ្លងទន្លេខេត្ត Sa Kaeo ចូលមកក្នុងប្រទេសកម្ពុជា៕
ដោយ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


