Connect with us

ព័ត៌មានជាតិ

និស្សិត​ ៣ នាក់ ចែក​រំលែក​បទពិសោធន៍​រៀនផង ធ្វើការ​ផង ​ជួប​បញ្ហាអីខ្លះ?

បានផុស

នៅ

និស្សិតមកពីបណ្តាខេត្ត ហើយត្រូវឡើងមកបន្តការសិក្សានៅមហាវិទ្យាល័យ មួយ​ចំនួនតែងឆ្លៀតពេលវេលាធ្វើការផង និងរៀនផង ដើម្បីទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ការសិក្សា ឬបានជាបទពិសោធន៍ការងារជាទុនក្រោយបញ្ចប់សិក្សា​។ ការធ្វើការងារបន្ថែមជួយសម្រួលថវិកាគ្រួសារមួយផ្នែក ប៉ុន្តែក៏បានបង្កជាផលប៉ះពាល់មួយផ្នែកនៅក្នុងការសិក្សារបស់សិស្សនិស្សិត។

និស្សិត​ ៣ នាក់ រៀននៅ​សាលាផ្សេងគ្នា បាន​ប្រាប់បទពិសោធន៍​ពីការ​ធ្វើការ​ផង រៀនផង​យ៉ាង​ដូច្នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្តល់​បទ​សម្ភាសន៍​ដល់​«កម្ពុជាថ្មី» និស្សិតឈ្មោះ សេង សៅពេជ្យ ជានិសិ្សតឆ្នាំទី ២ នៃវិទ្យាល័យភូមិន្ទភ្នំពេញបាន​ធ្វើការ​ជា​កម្មកររោងចក្រ ហើយពេលសាលាចូលរៀនទើបដូរមកធ្វើការនៅក្រុមហ៊ុននៅភ្នំពេញ​។

យុវជន​រូប​នេះ​បានលើកហេតុផលដែល​ត្រូវ​​ធ្វើការ​បណ្តើរ​​រៀនបណ្តើរ​ ដោយសារ​តែ​ខ្វះខាតប្រាក់សម្រាប់ផ្គត់ផ្គង់ការសិក្សាអាចនិយាយបានថា បើមិនធ្វើការប្រហែលជាមិនមានលទ្ធភាពបានមកបន្តការសិក្សាឡើយ។

សៅពេជ្យ ដែល​ទទួលបានអាហាររូបករណ៍រយៈពេល ៤ ឆ្នាំ លើក​​បញ្ហារៀនផងធ្វើការផងថា​ «ខ្ញុំត្រូវក្រោកពីព្រលឹមហត់ក្នុងការគិត ទាំងការធ្វើដំណើរ ពេលចេញពីធ្វើការវិញត្រូវទៅរៀនអង់គ្លេស ខ្ញុំមានពេលសម្រាកតិចតួច និង​ទំនេរតែពេលល្ងាច​ថ្ងៃអាទិត្យប៉ុណ្ណោះ។ ហើយខ្ញុំមានពេលរៀនបានតែពេលយប់ចាប់ពីម៉ោង៩ កន្លះ ដែលពេលខ្លះមានកិច្ចការសាលាច្រើន ខ្ញុំត្រូវធ្វើរហូតដាច់យប់»។

សៅពេជ្យ បានបង្ហើបថា បញ្ហាជួបច្រើនតែអ្វីជាកម្លាំងចិត្តអាចដើរដល់ចំណុចនេះ ព្រោះមានការលើកទឹកចិត្តពីឪពុកម្តាយ​។ ម្យ៉ាងវិញទៀតគិតថា ពេលកំពុងសិក្សាគួរតែស្វែងរកជាបទពិសោធន៍ការងារខាងក្រៅបន្ថែម ហើយរកការងារ​ណា​ដែលមិនប៉ះពាល់ដល់ម៉ោងសិក្សា ឬជំនាញដែលកំពុងរៀន។

យុវជន ហាក់ ម៉ីម៉ី និស្សិត​សិក្សា​នៅ​សាលា​ភូមិន្ទ​មួយ​រូប​ទៀត​បានលើក​ពីបទពិសោធន៍​រៀនបណ្តើរធ្វើការ​បណ្តើរ​យ៉ាងដូច្នេះ​ថា «ទាក់ទងជាមួយពេលវេលាប្រមាណជា ៧០ ភាគរយ ខ្ញុំត្រូវចំណាយទៅលើការធ្វើការងារ នៅសល់តែ ៣០ភាគរយ ប៉ុណ្ណោះក្នុងការសិក្សារៀនសូត្រ។ ប៉ុន្តែពេលវេលា ៣០ភាគរយក្នុងមួយថ្ងៃនេះគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ក្នុងការចំណាយទៅលើការសិក្សាស្រាវជ្រាវ​មេរៀនផ្សេងៗដែលសាលាបានដាក់ឲ្យធ្វើ តែវាក៏អាចប៉ះពាល់ដល់សុខភាពខ្លះៗដែរ ព្រោះរាងកាយត្រូវធ្វើការពេញមួយថ្ងៃ នឹងត្រូវទៅរៀន»។

ជាមួយគ្នានេះដែរ និស្សិតខាងលើបានបន្តថា បច្ចុប្បន្ននេះបានធ្វើការងារចំនួនពីរកន្លែង ការងារទាំងពីរកន្លែងនោះហាក់ អំណោយផលដល់ការសិក្សារៀនសូត្ររបស់គេទៅវិញ តែទាមទារឲ្យមានការអត់ធ្មត់ ព្យាយាម និងតស៊ូខ្លាំងបំផុត ត្រូវកំណត់ពេលវេលាឱ្យបានច្បាស់លាស់ និងជាក់លាក់ក្នុងដំណើរជីវិតជាពិសេសគឺមានគោលដៅមួយច្បាស់លាស់ ពេលប្រឈមមុខបញ្ហាត្រូវរកឱ្យឃើញនូវប្រភពបញ្ហា និងដោះស្រាយបញ្ហាទាំងនោះម្ដងមួយៗ។

និស្សិត​រូបនេះមើលឃើញ​ចំណុច​វិជ្ជមានលើការ​ស្វែង​រក​ការងារ​ក្នុងពេល​សិក្សាថា ទីមួយអាច​គ្រប់គ្រងទៅលើបញ្ហាផ្ទាល់ខ្លួន លើការ​ចំណាយ​ផ្សេងៗ និង​អាច​ផ្គត់ផ្គង់ដល់គ្រួសារ​។ ទីពីរ អាចទទួលបានបទពិសោធន៍ថ្មីៗ ក្នុងជីវិតការងារ ឬក្នុងសង្គម​ខាងក្រៅ នឹងដើម្បីហាត់ពត់លត់ដំសតិអារម្មណ៍ស្មារតីរាងកាយខ្លួនឯងឲ្យក្លាយជាមនុស្សដែលមានទម្លាប់មមាញឹកនៅក្នុងជីវិត និង​ក្លាយទៅជាពលរដ្ឋសកម្មក្នុងការអភិវឌ្ឍសង្គមឱ្យកាន់តែល្អប្រសើរឡើង។ ម្យ៉ាងវិញទៀត ការប្រកបការងារ​កំពុងតែសិក្សានេះវាអាចបង្រៀនឲ្យក្លាយទៅជាមនុស្សម្នាក់ ដែលមានទំនួលខុសត្រូខ្ពស់ចំពោះខ្លួនឯង ទាំងក្នុងការសិក្សារៀនសូត្រនឹងការងារផងដែរ។

យ៉ាងណាយុវជន​រូប​នេះក៏​រំលឹក​ដែរ​ថា ក៏​មិនត្រូវ​កុំភ្លេចថែររក្សាសុខភាព និង​ផ្លូវចិត្តឲ្យបានល្អពោលគឺ កុំភ្លេចធ្វើលំហាត់​ប្រាណ ឬលេងកីឡាជាដើម។ បន្ថែមពីនេះហាក់ ម៉ីម៉ី ក៏ផ្តល់យោបល់ដល់​និស្សិត​ដែលមានបំណងចង់ធ្វើការផងរៀនផង ត្រូវស្វែងរកការងារណា ដែលស៊ីគ្នាជាមួយគោលដៅក្នុងជីវិតដែលបានកំណត់ កុំបោះបង់ការសិក្សា ត្រូវចាំថាធ្វើការដើម្បីរៀនរៀនដើម្បីធ្វើការ

និស្សិតឈ្មោះ តេន ភារេន សិក្សា​នៅ​សាលា​ភូមិន្ទនីតីសាស្រ្តបានឲ្យដឹងផងថា មុនពេលបានប្រឡងជាប់ជាសិស្សរៀនអាហារូបករណ៍ ៤ឆ្នាំពេញ ដំបូងបានទៅធ្វើការនៅទីរួមខេត្តកំពង់សោម ហើយត្រូវរៀនតាមអនឡាញ មួយឆ្នាំពេញលុះដល់សាលា បើកឲ្យចូលរៀនពេញ​លេញ ​ទើបត្រឡប់មកចូលរៀនវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការចេញពីខេត្តមកនៅភ្នំពេញ និស្សិតរូបនេះត្រូវស្នាក់នៅវត្តជាមួយលោក និងត្រូវស្វែងរកការងារធ្វើបន្ថែមសម្រាប់​ផ្គង់ផ្គង់ជីវភាពផ្ទាល់ខ្លួន។

និស្សិតរូបនេះ បានធ្វើការជាជំនួយការគណនេយ្យនៅក្រុមហ៊ុនមួយកន្លែង និងបាននិយាយថា«ខ្ញុំសម្រេចចិត្តថារៀន​វេន​យប់ ធ្វើការវេនថ្ងៃ ព្រោះដើម្បីទទួលបានបទពិសោធន៍សម្រាប់ខ្លួនឯងពេលរៀនចប់បួនឆ្នាំ នោះបទពិសោធន៍ការងារយើងបួនឆ្នាំដូចគ្នា នឹងមួយទៀតខ្ញុំមិនចង់ចាយលុយអ្នកផ្ទះនោះទេ មិនចង់ឲ្យគាត់ពីបាក់នៅក្នុងការចំណាយមកលើខ្ញុំច្រើនទេ ខ្ញុំចង់ជួយខ្លួនឯងនិងគ្រួសារវិញ»។

ភារេន បានបន្តថា ការ​រៀនផងធ្វើការ​ផង​ពិតជាជួបបញ្ហាលំបាកច្រើន ដោយពេលខ្លះរងសម្ពាធការងារខ្លាំងពេក គិតម្តងៗថាចង់ឈប់រៀន ព្រោះត្រូវរៀនខ្សោយជាងគេ។ ម្យ៉ាងវិញទៀតដោយកន្លែងធ្វើការឆ្ងាយ ត្រូវមករៀនយឺត​រាល់ថ្ងៃ​ ហត់ទាំងកាយ ទាំងចិត្ត។ ប៉ុន្តែ និស្សិតរូបនេះ តែងបន្តនិយាយប្រាប់ខ្លួនឯង «ជីវិតគឺលំបាកបែបនេះ ក៏នឹងគ្មានអ្នក​ណា​មក​ជួយយើងដែរក្រៅពីយើងខ្លួនឯង»។

យ៉ាងណាមិញ ទោះពេលនេះមិនទាន់ដើរដល់ចំណុចមួយដែលជោគជ័យដូចអ្វីដែលគេបានមើលឃើញ ភារេន បានគូសបញ្ជាក់ថា ក៏អាចដោះស្រាយបញ្ហាខ្លួនបាន អាចកំណត់ពេលវេលាបាន មានពេលច្បាស់លាស់សម្រាប់ការរៀន ការធ្វើការ និងពេលវេលាសម្រាប់ខ្លួនឯង៕

អត្ថបទ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៤៩ នាទីutes មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម