ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងអប់រំ ហាមដាច់ខាតការប្រើប្រាស់បារីអេឡិចត្រូនិកនៅតាមគ្រឹះស្ថានសិក្សា បើមាន នឹងចាត់វិធានការ
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បញ្ជាក់ថា ក្រសួង ហាមជាដាច់ខាតសម្រាប់ការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងគ្រឹះស្ថានសិក្សាទូទាំងប្រទេស។ លោកថា បើក្នុងករណីមានការប្រើប្រាស់បារីអេឡិចត្រូនិកនេះ គឺគណៈគ្រប់គ្រងសាលា នឹងចាត់វិធានការជាបន្ទាន់។
លោក រស់ សុវាចា បញ្ជាក់ដូច្នេះថា៖ «ថ្មីៗនេះ ក្រសួងចេញសេចក្ដីណែនាំថ្មីមួយ ទាក់ទងនឹងការប្រើប្រាស់បារីអេឡិច ត្រូនិក គឺមិនឲ្យមានជាដាច់ខាត»។

អ្នកនាំពាក្យរូបនេះ លើកឡើងថា មិនចំពោះតែបារីអេឡិចត្រូនិកនោះទេ សូម្បីតែការប្រើប្រាស់គ្រឿងញៀន ការសេពគ្រឿងស្រវឹង ក៏ក្រសួងអប់រំ ហាមឃាត់ជាដាច់ខាតផងដែរ ដោយមិនអនុញ្ញាតឲ្យមានការប្រើប្រាស់នៅក្នុងគ្រឹះស្ថានសិក្សាឡើយទាំងគ្រឹះស្ថានសាធារណៈ និងឯកជន នៅទូទាំងប្រទេស។
លោក បន្ថែមថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្ការ ទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការសេពគ្រឿងស្រវឹង និងការប្រើប្រាស់បារីគ្រប់ប្រភេទ។ ប៉ុន្តែប្រសិនបើនៅក្នុងករណី ក៏តែមានសកម្មភាពបែបនេះ គឺគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទូទាំងប្រទេស ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ត្រូវចាត់វិធានការរដ្ឋបាលជាបន្ទាន់ ដើម្បីលុបបំបាត់ឲ្យបាននូវបាតុភាពទាំងនេះ។

លោក រស់ សុវាចា សង្កត់ធ្ងន់ថា ការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការសេពគ្រឿងស្រវឹង និងការប្រើប្រាស់បារីគ្រប់ប្រភេទនៅក្នុងមូលដ្ឋានសិក្សា គឺជាការចូលរួមលើកកម្ពស់សុខភាពបុគ្គល គុណភាពអប់រំ និងគុណភាពជីវិត៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


