ព័ត៌មានជាតិ
អ្នកជំនាញណែនាំពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះការជួញដូរភាគហ៊ុននៅតាមបណ្តាញសង្គមហ្វេសប៊ុក
មន្ត្រីជាន់ខ្ពស់និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) បានធ្វើការណែនាំដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួញដូរភាគហ៊ុននតាមបណ្តាញសង្គមហ្វេប៊ុក។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ អេស៊ីលីដា នៅព្រឹកថ្ងៃទី១៦សីហានេះលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក)បានមានប្រសាសន៍ថា «ខ្ញុំមានការងឿនឆ្ងល់ថា ខ្ញុំខំប្រឹងបណ្តុះបណ្តាលខំប្រឹងពន្យល់ពីក្របខណ្ឌ និងរៀបចំកម្មវិធីផ្សេងៗពីការជួញដូរភាគហ៊ុននេះតែមិនសូវជាមានអ្នកជឿទេបែរជាទៅជឿលើហ្វេប៊ុកទៅវិញ គេឱ្យផ្ញើលុយបង្កើតអាខោនតម្លៃ២០០ទៅ៣០០ដុល្លារក៏ព្រមឱ្យគេបង្កើតដែរ។ ចំណែកខាងយើងបង្កើតបញ្ចុះតម្លៃត្រឹមតែ៥ដុល្លារតថ្លៃទៀត»។

លោកបានបន្តថា ជាធម្មតាពេលបើកការជួញដូរយើងតែងតែបណ្តុះបណ្តាលឱ្យប្រជាពលរដ្ឋចេះពីរបៀបជួញដូរដូចជាទិញ និងលក់ជាមុនសិនហើយការសម្រេចជួញដូរឬមិនជួញដូរវាអាស្រ័យទៅលើបុគ្គលម្នាក់ៗ ព្រោះតាមច្បាប់មិនអនុញ្ញាតឱ្យមានការទិញឬលក់ជំនួសបានទេ មិនមែនតែភាគហ៊ុន ពោលគឺគ្រប់ផលិតផលទាំងអស់ដែលនេះជាចំណុចត្រឹមត្រូវតាមប្រព័ន្ធច្បាប់ដែលអនុញ្ញាតផ្ទុយពីតាមបណ្តាញសង្គមពួកគេភាគច្រើនឱ្យអតិថិជនដែលចង់ជួញដូរត្រូវផ្ញើប្រាក់ឱ្យគេរាប់រយដុល្លារដើម្បីបើកអាខោនទើបអាចជួញដូរបាន។
លោកបានឱ្យដឹងទៀតថា នេះគ្រាន់តែជាការពញាក់អារម្មណ៍មិនមែនជាការស្តីបន្ទោសដល់បងប្អូនប្រជាពលរដ្ឋទេព្រោះថា ពេលដែលបុគ្គលម្នាក់ចូលទៅក្នុងពិភពសង្គមហ្វេសប៊ុកទាំងភាសានិងការណែនាំរបស់គេនាំឱ្យមនុស្សឆាប់ទទួលយក។
លោកបានបន្ថែមទៀតថា ដូចនេះហើយបានជានិយ័តករកម្ពុជាតែងតែរៀបចំបើកវគ្គបណ្តុះបណ្តាលដើម្បីបង្កើនការផ្សព្វផ្សាយពីការជួញដូរមូលបត្រឱ្យកាន់តែទូលំទូលាយដើម្បីបណ្តុះគំនិតវិនិយោគថាតើការវិនិយោគរបៀបម៉ិចដែលហានិភ័យទាបហើយទទួលស្គាល់ដោយផ្លូវច្បាប់ត្រឹមត្រូវ។
លោកបានបញ្ជាក់ថា «ប្រសិនបើមិនទាន់យល់អំពីយន្តការការជួញដូរខាងក្នុងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទេខ្ញុំមិនលើកទឹកចិត្តឱ្យធ្វើការជួញដូរជាមួយនឹងភាគហ៊ុននៅខាងក្រៅទេ។នេះមិនមែនជាការហាមឃាត់ទេវាជាសិទ្ធិរបស់អ្នកសាច់ប្រាក់ក៏ជារបស់អ្នកអាចផ្ញើទៅណាក៏បានដែរអាចធ្វើការជួញដូរលើអ្វីក៏បានដែរឱ្យតែវត្ថុជួញដូរនោះស្របច្បាប់។ ប៉ុន្តែអ្វីដែលយើងខ្ញុំចង់ពន្យល់នេះថាតើការជួញដូរយ៉ាងមិចមានហានិភ័យទាបត្រឹមត្រូវតាមប្រព័ន្ធច្បាប់និងថាតើមានយន្តការការវិភាគយ៉ាងដូចម្តេចដើម្បីឱ្យវាត្រឹមត្រូវនៃការជួញដូរភាគហ៊ុននៅលើទីផ្សាររបស់យើង។ បើភាគហ៊ុនក្រុមហ៊ុនមានតម្លៃប៉ុណ្ណា តើយើងគួរដាក់ថ្លៃដូចម្តេចឱ្យវាត្រឹមត្រូវទៅនឹងសុខភាពរបស់ក្រុមហ៊ុន។ ដូច្នេះទាមទារឱ្យមានការផ្សព្វផ្សាយកុំឱ្យដាច់»។
លោក ស៊ូ សុជាតិ បានរំលឹកថា និយ័តករមូលបត្រកម្ពុជាបានបង្កើតឡើងក្នុងឆ្នាំ២០០៩សហការជាមួយផ្សារមូលបត្រកូរ៉េក្នុងនោះផ្សារមូលបត្រកម្ពុជាមានភាគហ៊ុនចំនួន៥៥ភាគរយនិងផ្សារមូលបត្រកូរ៉េមានភាគហ៊ុនចំនួន៤៥ភាគរយ។ លោកបានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះមានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ក្រុមហ៊ុនក្នុងនោះមានចុះបញ្ជីផ្នែកមូលបត្រកម្មសិទ្ធចំនួន៩ក្រុមហ៊ុននិងចុះបញ្ជីផ្នែកមូលបត្របំណុលចំនួន៧ក្រុមហ៊ុនដោយមានទំហំទឹកប្រាក់ទាំងមូលបត្របំណុលនិងមូលបត្រកម្មសិទ្ធប្រហែល៣០០លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


