ព័ត៌មានជាតិ
កម្ពុជា-បារាំងបង្កើនទំនាក់ទំនងកាន់តែខ្លាំងក្រោយជម្លោះព្រំដែនជាមួយថៃ
ប្រទេសកម្ពុជា និងបារាំងបានរឹតចំណងទំនាក់ទំនងកាន់តែខ្លាំងក្រោយកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។ ទំនាក់ទំនងនេះត្រូវបានឃើញតាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅបារាំង និងការផ្លាស់ប្ដូរជំនួបរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរជាបន្តបន្ទាប់ ហើយឆ្នាំ២០២៦ខាងមុខប្រធានាធិបតីបារាំងនឹងមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាផងដែរ។

ក្នុងជំនួបជាមួយប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភាកាលពីថ្ងៃទី១៧ ខែកក្កដា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) បានជម្រាបសម្ដេចប្រធានសភាពីការបន្តគាំទ្រដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវប្បធម៌ជាមួយកម្ពុជាបន្តទៀត ខណៈនៅខែតុលាខាងមុខរដ្ឋមន្ត្រីពាណិជ្ជកម្មបារាំងនឹងមានដំណើរទស្សនកិច្ចនៅកម្ពុជាស្វែងយកពីឱកាសវិនិយោគនិងបង្កើនទំនាក់ទំនងលើវិស័យនេះនៅកម្ពុជាផងដែរ។
លោកបន្ថែមថាក្រៅពីនេះនាវាចម្បាំងបារាំងក៏នឹងចូលចតនៅកំពង់ផែសមុទ្ររាមកម្ពុជានាឆ្នាំ២០២៦ខាងមុខដើម្បីបង្កើនទំនាក់ទំនងលើវិស័យយោធា ហើយប្រធានាធិបតីបារាំងលោក អេម៉ានូអ៊ែល ម៉ាក្រុង ក៏នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាផងដែរ។

មួយរយៈចុងក្រោយនេះទំនាក់ទំនងកម្ពុជានិងបារាំងកាន់តែត្រូវបានបង្កើនបន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ហើយកម្ពុជាបានប្ដឹងទៅថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាបញ្ហាព្រំដែនកម្ពុជា-ថៃ ទោះមានផែនទីអន្តរជាតិដែលបានគូសដោយបារាំង និងសៀមក្ដី តែថៃនៅតែមានមហិច្ឆតាចង់បានដីកម្ពុជាជានិច្ច។
សម្ដេចថា៖ «កម្ពុជាតែងតែចង់រួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ហើយបានតាំងចិត្តខ្ពស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប៉ុន្តែភាគីថៃមានមហិច្ឆតា តែងចិញ្ជឹមចិត្តចង់បាន ឈ្លានពាន ដោយតែងបានបង្កទំនាស់ ជម្លោះជាហូរហែរហូតដល់បច្ចុប្បន្ន»។

ប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ហើយបារាំងក៏ជាអ្នកដែលបោះបង្គោលព្រំដែនកម្ពុជាជាមួយថៃផងដែរដែលមានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ជាសំអាង និងទទួលស្គាល់ដោយអន្តរជាតិ។ ក្នុងពេលដែលកម្ពុជាមានជម្លោះជាមួយថៃលើបញ្ហាព្រំដែនប្រទេសបារាំងបានធានាក្នុងការផ្ដល់ឯកសារពីព្រំដែននេះផងដែរក្នុងពេលដែលកម្ពុជាកំពុងប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


