ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីនថាគ្មានការជំនួសនាយករដ្ឋមន្រ្តីទេ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានសម្តែងការព្រួយបារម្ភចំពោះស្ថិរភាពនយោបាយរបស់ប្រទេសថៃ ប៉ុន្តែបានសម្តែងការជឿជាក់លើរដ្ឋាភិបាលបច្ចុប្បន្នក្នុងអំឡុងពេលសុន្ទរកថានៅក្នុងកម្មវិធី Unlocking Thailand’s Future: Fighting Global Crises កាលពីថ្ងៃទី ១៦ ខែកក្កដា។

ក្នុងសុន្ទរកថារបស់ លោក ថាក់ស៊ីន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមានភាពស្របច្បាប់ក្នុងការអនុម័តច្បាប់យ៉ាងឆាប់រហ័សដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតរបស់ប្រទេស និងច្រានចោលការរំពឹងទុកអំពីការជំនួសនាយករដ្ឋមន្ត្រីដោយនិយាយថា៖«គ្មាននរណាម្នាក់គិតថារដ្ឋាភិបាលនឹងផ្លាស់ប្តូរនាយករដ្ឋមន្ត្រីនោះទេ»។ លោក ថាក់ស៊ីន ក៏បាននិយាយលេងសើចដែរថា ប្រសិនបើកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នៅតែជានាយករដ្ឋមន្ត្រីលោកនឹងធ្វើជា «ស្មៀន» សម្រាប់ប្រទេស។
ជាមួយគ្នានេះ លោក ថាក់ស៊ីន បានបង្ហាញពីឆន្ទៈរបស់លោកក្នុងការគាំទ្ររដ្ឋាភិបាលក្នុងការប្រមូលបញ្ហា និងដំណោះស្រាយចាំបាច់ទាំងអស់ ដោយគូសបញ្ជាក់ពីតួនាទីរបស់លោកក្នុងការសម្របសម្រួល និងបង្ហាញបញ្ហាទាំងនេះទៅកាន់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។
សុន្ទរកថារបស់ ថាក់ស៊ីន សបញ្ជាក់ឲ្យឃើញថា លោកព្យាយាមអំពាវនាវឲ្យមានការរួបរួម និងគាំទ្រនាយករដ្ឋមន្ត្រីចំពេលមានភាពមិនប្រាកដប្រជាខាងនយោបាយ ខណៈដែល លោកស្រី ផៃថងថាន កូនស្រីលោកត្រូវព្យួរតំណែងនិងស្ថិតក្រោមការពិចារណាឡើងវិញក្នុងតំណែងជានាយករដ្ឋមន្រ្តីថៃ។
គួរបញ្ជាក់ថាផងដែរថា លោក ថាក់ស៊ីន បច្ចុប្បន្នកំពុងត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ដោយប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ចំពោះការអត្ថាធិប្បាយរិះគន់របបរាជាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីមួយទសវត្សរ៍មុន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


