ព័ត៌មានជាតិ
មកស្គាល់ពីរមណីយដ្ឋានទេសចរណ៍ ០៤ កន្លែងនៅក្នុងខេត្តពោធិ៍សាត់
រមណីយដ្ឋានទេសចរណ៍ ៤ កន្លែង ស្ថិតនៅក្នុងទីរួមខេត្តពោធិ៍សាត់មានទេសភាពស្រស់ស្អាតទាក់ទាញទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ។

១.រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងជារមណីយដ្ឋានធម្មជាតិមួយ ដែលបង្កប់ខ្លួននៅក្នុងព្រៃនៃកម្រងជួរភ្នំឱរ៉ាល់ក្នុងខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ៤១គីឡូម៉ែត្រពីទីរួមស្រុកក្រគរ និងចម្ងាយ ១៩៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
រមណីយដ្ឋានបានបង្កើតឡើងនៅក្នុងឆ្នាំ២០០២ ហើយអ្វីដែលរមណីយដ្ឋាននេះមានគឺអាចឲ្យទេសចរជាតិ និងអន្តជាតិបាន គយគន់កម្សាន្តអារម្មណ៍ដូចជាទឹកធ្លាក់ត្រជាក់ស្រេង ដំណាក់កម្សាន្តចំនួន១១កន្លែង ដែលអាចឲ្យអាចទទួលភ្ញៀវទេសចរបានរាប់ពាន់នាក់ក្នុងមួយថ្ងៃ។
មួយវិញទៀត នៅទីនោះព្រៃឈើមានយ៉ាងសម្បូរបែបជាជម្រកសត្វព្រៃបានច្រើនប្រភេទ អាកាសធាតុមានភាពទាក់ទាញ ម្លប់ឈើត្រជាក់ ខ្យល់បរិសុទ្ធ ហើយថែមទាំងមានទីតាំងសមរម្យសម្រាប់បោះតង់ និងសុវត្ថិភាពគ្រប់ពេលវេលា។ អ្វីដែលកាន់តែពិសេសនៅទីនោះអាជីវករលក់នៅមុខម្ហូបបៀបប្រជាជនក្នុងតំបន់និងកសិផលជាច្រើនមុខជូនភ្ញៀវ។

២.រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច
ទឹកធ្លាក់ ថ្មដាតូច ឬក៏គេច្រើនហៅថា ទឹកធ្លាក់ ភ្នំ ១ ០០៥ មានទីតាំងស្ថិតនៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ១៧០គ.ម ពីកោះសំពៅមាស។ ហើយជារមណីយដ្ឋានមួយនៅក្នុងខេត្តពោធិ៍សាត់បែបព្រៃភ្នំធម្មជាតិ មានទឹកជ្រោះ ទឹកធ្លាក់ អមទៅដោយរុក្ខជាតិពណ៌បៃតង រីឯអ្វីដែលសំខាន់ៗនៅ ទឹកធ្លាក់ ថ្មដាតូច មានដូចជា ពិកនិច, ហែលទឹកឬលេងទឹក, ទស្សនាទេសភាពព្រៃភ្នំ ដែលអាចឲ្យទេសចរណ៍ទទួលបានអារម្មណ៍មួយដែលស្រស់ស្រាយថែមទាំងបានទស្សនាច្រើនកន្លែងក្នុងពេលតែមួយ។

៣.រមណីយដ្ឋានទេសចរណ៍ធម្មជាតិអូសោម
ទេសចរណ៏ធម្មជាតិ អូរសោម មានទីតាំងស្ថិតនៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ១៦២គ.ម ពីកោះសំពៅមាស។ តំបន់ទេសចរណ៍មួយនេះ ស្ថិតនៅក្នុងប្រភេទ នៃទេសចរណ៍ធម្មជាតិ, ទឹកជ្រោះឬទឹកធ្លាក់, កសិដ្ឋានឬចំការ, ព្រៃភ្នំ, និងអេកូទេសចរណ៍។
ម្យ៉ាងវិញទៀត ទេសចរណ៏ធម្មជាតិ អូរសោម មានកន្លែងទេសចរណ៍ដូចជា ដើរទស្សនាកសិដ្ឋាន, ឡើងភ្នំ, ពិកនិច, គយគន់ថ្ងៃលិច, មើលសត្វចម្រុះ, ទស្សនាទេសភាពព្រៃភ្នំ, បោះជំរុំ ឬបោះតង់, ដើរលេងថ្មើរជើង, កន្លែងគេង ហើយក៏នៅមានកន្លែងមួយចំនួនទៀតផងដែរ។

៤.ទឹកធ្លាក់ល្បាក់កំរោញ
ទឹកធ្លាក់ ល្បាក់កំរោញ ឬក៏ច្រើនគេហៅថា តំបន់ទេសចរណ៏ ល្បាក់កំរោញ មានទីតាំងស្ថិតនៅ ភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ៥៤គ.ម ពីកោះសំពៅមាស។ ស្របជាមួយគ្នានេះទឹកធ្លាក់ ល្បាក់កំរោញ ស្ថិតនៅក្នុងប្រភេទមួយ ជាទេសចរណ៍ធម្មជា ឬទឹកជ្រោះឬទឹកធ្លាក់។ ទន្ទឹមនោះចំណុចដែលទាក់ទាញទេសចរណ៍ ទឹកធ្លាក់ ល្បាក់កំរោញរួមមាន ដើរទស្សនាកសិដ្ឋាន ពិកនិច ញុំអាហារ ហែលទឹកឬលេងទឹក ដើរលេងថ្មើរជើង៕

ដោយ៖ ឌឿនចាន់ ថារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ