Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អរគុណពលរដ្ឋនៅបាត់ដំបង ដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី

បានផុស

នៅ

សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ចំនួន ១១,៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២៤ ខែតុលានេះថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយនៅក្នុងឱកាសនេះ ខ្ញុំក៏មិនភ្លេចអរគុណចំពោះ​ប្រជាពរលដ្ឋ នៅក្នុងខេត្តបាត់ដំបង ដែលមានវត្តមាននៅទីនេះក្ដី និងមិនមានវត្តមាននៅទីនេះក្ដី ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅ ឈ្នះភ្លូកទឹកភ្លូកដី ដែលមានជាមូលដ្ឋានសំខាន់មួយ សម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជា ឈានទៅឈ្នះឆ្នោតនៅឆ្នាំ ២០២៣ខាងមុខ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នេះគឺជាប្រភពនៃការលើកទឹកចិត្ត សម្រាប់គណបក្សប្រជាជនកម្ពុជា ហើយក្រុមការងារគណបក្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងខិតខំប្រឹងប្រែងបម្រើ និងដោះស្រាយសុខទុក្ខប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានទាំ​ងអស់៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម