ព័ត៌មានជាតិ
អាកាសធាតុក្ដៅស្នងការខេត្តបាត់ដំបងដាក់ចេញវិធានការ ១០ ចំណុច
មន្ត្រីនៃស្នងការខេត្តបាត់ដំបងបានលើកឡើងថា បច្ចុប្បន្នស្ថានភាពនៃអាកាសធាតុមានសភាពក្តៅហួតហែងខ្លាំងជាងឆ្នាំកន្លងទៅហេីយគ្រោះអគ្គិភ័យក៏បានកេីតឡេីងជាបន្តបន្ទាប់ដោយសារតែកម្តៅធម្មជាតិអាចបង្កជាលក្ខណៈងាយស្រួលដល់ ការឆាបឆេះ បង្ករជាមហន្តរាយធ្ងន់ធ្ងរដល់លំនៅដ្ឋាន និងទ្រព្យសម្បត្តិ ឬដល់អាយុជីវិត មនុស្ស សត្វ ផងដែរ។

មន្ត្រីរដ្ឋបាលខេត្តប្រាប់ថា ការពង្រឹងសមត្ថភាពទាំង ១០ ចំណុចនេះគឺពិតជាល្អប្រសើរចំពោះសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទៅ ឬក្រុមហ៊ុនផ្សេងៗ ខណៈបច្ចុប្បន្ននេះប្រទេសថៃក៏កំពុងទទួលសម្ពាធកម្តៅខ្លាំងពីធម្មជាតិផងដែរ ហើយយើងទាំងអស់គ្នាគួតែមានការ ប្រុងប្រយ័ត្ន ទើបជាការល្អ នឹងមិនខាតបង់ទ្រព្យសម្បត្តិ។
មន្ត្រីស្នងការខេត្តបន្តថា:ពាក់ព័ន្ធនិងការបង្ការទប់ស្កាត់គ្រោះមហន្តរាយដោយសារអគ្គិភ័យនេះ កាលពីថ្ងៃទី២១ ខែមេសា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ អង្គភាពចំណុះស្នងការដ្ឋាននគរបាលខត្តបាត់ដំបង នូវវិធានការចំនួន១០ចំណុចដូចខាងក្រោម៖
១-ត្រូវត្រួតពិនិត្យប្រព័ន្ធលក្ខណៈ បច្ចេកទេសដូចជា ហ្វ្រាំង ខ្យល់កង់ ភ្លើង ឧបករណ៍បំពាក់ ប្រព័ន្ធបូម។
២-ត្រូវធ្វើការបញ្ឆេះ ម៉ាស៊ីនជាប្រចាំធ្វើការប្តូរប្រេងម៉ាស៊ីនទៅតាមលក្ខណៈបច្ចេកទេសដែលបានកំណត់។
៣-ត្រូវធ្វើការលាងសម្អាតរថយន្តអគ្គិ ភ័យជាប្រចាំជួសជុលជាបន្ទាន់រាល់ចំណុចដែលមានបញ្ហាចៀសវាងមានបញ្ហារអាក់ រអួលពេលចេញប្រតិបត្តិការ។

៤-គ្រប់រថយន្តពន្លត់អគ្គិភ័យទាំងអស់ត្រូវតែមានប្រេងឥន្ធនៈក្នុងធុងរួចជាស្រេចនិងមានទឹកក្នុងស៊ីទែនគ្រប់គ្រាន់ដើម្បីត្រៀ មប្រតិបត្តិការគ្រប់ពេល។
៥-ត្រូវម្ចាស់ការត្រៀមបម្រុងឯកសណ្ឋាន មធ្យោបាយ ឧបករណ៍ កាប់ គាស់ ទម្លុះឧបសគ្គ ដើម្បីចូលពន្លត់អគ្គិភ័យ និង ដើម្បីសង្គ្រោះជនរងគ្រោះពីកន្លែងកើតហេតុ។
៦-ត្រូវមានវេណប្រចាំការ ២៤លើ ២៤ម៉ោង ដើម្បីធានាការឆ្លើយតបតម្រូវការបានទាន់ពេលវេលាសម្រាប់ប្រជាពលរដ្ឋ។ ៧-ត្រូវចេញប្រតិបត្តិការឱ្យបានរួស រាន់បំផុតនៅពេលទទួលបានពត៌មានអំពីគ្រោះថ្នាក់អគិភ័យ។
៨-រថយន្តអគ្គិភ័យ ក្នុងករណីមានការស្នើសុំពីអង្គភាពខាងក្រៅ ត្រូវសុំការអនុញ្ញាតពីថ្នាក់ដឹកនាំស្នងការជាមុនក្រៅពីករណីអគ្គិភ័យ។
៩-មិនអនុញ្ញាតឱ្យយករថយន្តអគ្គិភ័យទៅប្រើប្រាស់ ខុសគោលការកំណត់របស់អង្គភាពជាដាច់ខាត។
១០-ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវលេខទូរសព្ទទាន់ហេតុការណ៍ សង្គ្រោះអគ្គិភ័យដើម្បីប្រជាពលរដ្ឋអាចទំនាក់ទំនងសុំ ជំនួយពេលមានអាសន្ន។

ក្រៅពីនេះ សមត្ថកិច្ចតាមមូលដ្ឋានក៏ត្រូវមានការដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ឬក្រុមហ៊ុនផ្សេងៗត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ ភ្លើង ជើងក្រាន ភ្លើងទៀន ធូប និងខ្សែអគ្គិសនីដែលមានចរន្ត ក្នុងនោះក៏ត្រូវត្រៀមបម្រុងនូវឧបករណ៍ចាំបាច់មួយចំនួនក្នុងការពន្លត់អគ្គិភ័យជាបឋមផងដែរមុនពេលរថយន្តអគ្គិភ័យរបស់សមត្ថកិច្ចចេញអន្តរាគមន៍ទៅដល់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


