ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ គ្មានការធានាសុវត្ថិភាពដល់ប្រតិភូបរទេសចូលរួមក្បួនព្យុហយាត្រាក្នុងថ្ងៃជ័យជម្នះរុស្ស៊ីទេ
សារព័ត៌មាន Interfax Ukraine បានរាយការណ៍នៅថ្ងៃទី៣ខែឧសភា ឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់មន្ត្រីបរទេសដែលគ្រោងនឹងចូលរួមក្បួនដង្ហែរទិវាជ័យជំនះរបស់រុស្ស៊ីនៅទីក្រុងមូស្គូនៅថ្ងៃទី៩ខែឧសភា ដោយព្រមានថាឧប្បត្តិហេតុណាមួយនៅលើទឹកដីរុស្ស៊ីស្ថិតក្រោមការគ្រប់គ្រងរបស់វិមានក្រឹមឡាំងតែប៉ុណ្ណោះ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានស្នើបទឈប់បាញ់រយៈពេល៣ថ្ងៃនៅថ្ងៃដែលរុស្ស៊ីគ្រោងរៀបចំធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំចំទិវាជ័យជម្នះ៩ឧសភាក្នុងសង្គ្រាមលោកលើកទី២ ប៉ុន្តែភាគីអ៊ុយក្រែនបានបដិសេធការដាក់ចេញបទឈប់បាញ់រយៈពេល៣ថ្ងៃជាឯកតោភាគីរបស់ភាគីរុស្ស៊ី។
យោងសេចក្តីរាយការណ៍នោះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បាននិយាយក្នុងអំឡុងសន្និសីទកាសែតជាមួយអ្នកកាសែតថា៖«ជំហររបស់យើងគឺសាមញ្ញណាស់សម្រាប់ប្រទេសទាំងអស់ដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី៩ខែឧសភា៖ យើងមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីបានទេ។ ពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នក។ យើងនឹងមិនផ្តល់ការធានាណាមួយឡើយ ពីព្រោះយើងមិនដឹងថា តើរុស្ស៊ីអាចធ្វើអ្វីនៅថ្ងៃទាំងនោះ»។
ការព្រមានរបស់ភាគីអ៊ុយក្រែន កើតឡើងនៅក្រោយពេលដែលភ្នាក់ងារស៊ើបការណ៍បរទេសរបស់អ៊ុយក្រែន (SZRU) និងភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) ត្រូវបានរាយការណ៍ថា បានសម្លាប់យោធាជាន់ខ្ពស់រុស្ស៊ី គឺឧត្តមសេនីយទោ Yaroslav Moskalik អនុប្រធាននាយកដ្ឋានប្រតិបត្តិការសំខាន់នៃកងទ័ពរុស្ស៊ី ក្នុងការបំផ្ទុះរថយន្តនៅក្នុងទីធ្លានៃអគារលំនៅដ្ឋានមួយក្នុងទីក្រុង Balashikha តំបន់មូស្គូកាលពីថ្ងៃទី២៥ខែមេសា។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជនជាតិរុស្សីដែលមានឋានៈខ្ពស់ពីរនាក់ដែលមានទំនាក់ទំនងនឹងសង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការបំផ្ទុះរថយន្ត។
ប៉ុន្តែសម្រាប់ហេតុការណ៍ណាមួយដែលកើតនៅលើទឹកដីនៅប្រទេសរុស្ស៊ីនៅថ្ងៃហែរក្បួនព្យុហយាត្រាកងទ័ពនៅថ្ងៃជ័យជម្នះនោះ អ៊ុយក្រែនចាត់ទុកថា រុស្ស៊ីជាអ្នកបង្កហេតុដើម្បីទម្លាក់កំហុសមកលើភាគីអ៊ុយក្រែនទៅវិញ។
យោងសារព័ត៌មាន Kyiv Independent របស់អ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានព្រមានថា រុស្ស៊ីអាចរៀបចំការបង្កហេតុ រួមមាន «ការដុតអាវុធ ការបំផ្ទុះ ឬសកម្មភាពផ្សេងទៀត» ហើយបន្ទាប់មកព្យាយាមបន្ទោសអ៊ុយក្រែន។ លោកបានមានប្រសាសន៍ថា ក្រុងកៀវបានណែនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចតាមនោះ។
រដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានអញ្ជើញមេដឹកនាំបរទេសជាច្រើន ដើម្បីចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី៨០នៃជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់។ ក្នុងចំណោមគណៈប្រតិភូកត្តិយសដែលបានអញ្ជើញមានមេដឹកនាំមកពីសមាជិកសហភាពអឺរ៉ុប គឺប្រទេសស្លូវ៉ាគី បេក្ខភាពសហភាពអឺរ៉ុប ស៊ែប៊ី ព្រមទាំងចិន ឥណ្ឌា និងប្រេស៊ីល ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏បានច្រានចោលរួចទៅហើយអំពីការប្រកាសបទឈប់បាញ់ឯកតោភាគីរបស់រុស្ស៊ី ហើយភាគីរុស្ស៊ីវិញ ចាត់ទុកការប្រកាសនោះជាការធ្វើតេស្តចេតនារបស់អ៊ុយក្រែនថាតើចង់ចរចាសន្តិភាពពិតប្រាកដដែរទេ៕
ដោយ រ៉ាន់ រើយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


