ព័ត៌មានជាតិ
សហគមន៍កសិកម្ម«តាសីសាមគ្គី»ទទួលបាន ហិរញ្ញប្បទានឥតសំណងវិនិយោគបន្ថែមជិត ១,៨៩លានដុល្លារ
សហគមន៍កសិកម្ម«តាសីសាមគ្គី»នៅខេត្តបាត់ដំបង ទទួលបានការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)ក្នុងទំហំជិត ១,៨៩លានដុល្លារ សម្រាប់ការសាងសង់ផ្ទះសំណាញ់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នេះបើយោងតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

បើតាមលោក ឃឹម ហ្វីណង់ ការចុះហត្ថលេខានេះគឺជា ការផ្តល់ជំនួយហិរញ្ញប្បទានបន្ថែមសម្រាប់ការសាងសង់ផ្ទះសំណាញ់ចំនួន ២២៥ខ្នង ក៏ដូចការផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនដែលជាកម្មវិធីគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក សម្រាប់ជាទុនបំពេញបន្ថែមលើការវិនិយោគផ្ទះសំណាញ់ផ្លូវលំជនបទ ៧,៥គីឡូម៉ែត្រ ប្រព័ន្ធស្រោចស្រព និងឧបករណ៍សម្ភារៈជាច្រើនទៀត។
លោក បានបញ្ជាក់ដែរថា ការចុះហត្ថលេខាលើកនេះគឺជាលើកទី២ ដែលគម្រោងបានចុះហត្ថលេខាជាមួយសហគមន៍តាសីសាមគ្គី ស្ថិតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងនោះ កាលពីលើកទី១ បានចុះកិច្ចព្រមព្រៀងដែលមានទំហំទឹកប្រាក់ប្រហែលជា ១លានដុល្លារអាមេរិកម្តងរួចមកហើយ ដោយគម្រោងបានផ្តល់ជាផ្ទះសំណាញ់ចំនួន ១៤០ខ្នង និងផ្លូវថ្នល់ប្រហែលជា ៥គីឡូ ដែលមានជាផ្លូវកៅស៊ូផង និងជាផ្លូវក្រាលគ្រោះក្រហមផង។

ជាក់ស្តែង បើសិនជាបូកទំហំទឹកប្រាក់ចំពោះកិច្ចព្រមព្រៀងលើកទី១ និងលើកនេះ គម្រោងបានវិនិយោគដល់សហគមន៍ក្នុងទឹកប្រាក់ប្រមាណជិត ៣លានដុល្លារហើយ ដែលជាទំហំមួយធំបង្ហាញអំពីការឈរជើងរឹងមាំយូអង្វែងនៅទីនេះ ក៏ដូចជាបង្ហាញសក្តានុពលនៅតំបន់ថ្មគោល និងការរីកលូតលាស់របស់សហគមន៍ផ្ទាល់ផងដែរ។

បើតាមលោក ឃឹម ហ្វីណង់ សហគមន៍តាសីសាមគ្គីកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបដែលជាយន្តការមួយផ្តល់ភាពច្បាស់លាស់ និងផ្តល់ភាពរឹងមាំខាងផ្នែកគ្រប់គ្រងទីផ្សារ ហើយងាយស្រួលដល់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រដល់សមាជិករបស់សហគមន៍ក្នុងពេលអនាគតផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២២ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


